Cctimesw1140xh150cm copy

ចិនព្រមានកម្ទេច«កូនទូកនេសាទ»របស់ហ្វីលីពីនក្នុងសមុទ្យចិនខាងត្បូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ចិន៖ មន្ត្រីអ្នកនាំពាក្យឆ្មាំសមុទ្រចិន បានថ្លែងព្រមានចាត់វិធានការក្តៅប្រឆាំងនាវារបស់ហ្វីលីពីន ក្រោមហេតុផលថា បានប្រមូលផ្តុំដោយខុសច្បាប់ក្នុងដែនសមុទ្យរបស់ខ្លួន និង ប្រាប់ឱ្យប្រទេសហ្វីលីពីនបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបង្កហេតុនេះ។នេះបើយោងតាមប្រសាសន៍ន្ត្រីអ្នកនាំពាក្យឆ្មាំសមុទ្រចិនចុះផ្សាយដោយសារព័ត៌មានរដ្ឋចិន CCTV។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ការប្រមូលផ្តុំទូកនេសាទខុសច្បាប់របស់ហ្វីលីពីន រួមជាមួយនឹងអ្នកយកព័ត៌មានកំពុងថតរូប បង្ហាញយ៉ាងច្បាស់ថា ហ្វីលីពីន បានបង្ហាញពីចេតនាបង្កហេតុក្នុងសមុទ្យចិនខាងត្បូងដែលជាដែនអធិបតេយ្យភាពរបស់ចិន និង ជាទង្វើលរំលោភច្បាប់អន្តរជាតិ។

ប្រភពដដែល អះអាងទៀតថា ទូកនេសាទដែលក្រុមអ្នកសារព័ត៌មានចិនថតបាន មិនមែនជាទូកនេសាទក្នុងសមុទ្យជ្រៅនោះទេ គឺជាការសម្តែងបង្កជម្លោះជាមួយចិន។បន្ថែមពីនេះ នាវាឆ្មាំឆ្នេរសមុទ្រហ្វីលីពីន បានដឹកយកអ្នកយកព័ត៌មាន ក៏មានវត្តមាននៅកន្លែងកើតហេតុ ដើម្បីថតរូបទូកនេសាទ ផ្សព្វផ្សាយជាសាធារណៈ បង្ហាញ​យ៉ាង​ច្បាស់​ថា​សកម្មភាព​របស់​ភាគី​ហ្វីលីពីន​គឺ​ជា​ទម្រង់​នៃ​ការ​បង្កហេតុ​ដោយ​ចេតនា។

អ្នកនាំពាក្យចិន អំពាវនាវ​ឲ្យ​ហ្វីលីពីន​បញ្ឈប់​សកម្មភាព​ញុះញង់​របស់​ខ្លួន បញ្ឈប់​ការ​បំភ្លៃ​ការពិត និង​ បញ្ឈប់​ការ​ចូលរួម​ក្នុង​ការ​ឃោសនា​បំភ្លៃ បើមិនបញ្ចប់ចិននឹងប្រើប្រាស់សិទ្ធិការពារខ្លួន ដើម្បីកម្តេចចោលនូនទូកនេសាទរបស់ប្រទេសហ្វីលីពីន ក្រោយហេតុផលបំពានអធិបតេយ្យភាពរបស់ខ្លួន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង