Cctimesw1140xh150cm copy

ក្រសួងកសិកម្មនឹងរៀបចំព្រឹត្តិការណ៍ «ពិព័រណ៍វារីវប្បកម្មកម្ពុជា»លើកទី១ ចាប់ពីថ្ងៃទី ៦-៧ ខែធ្នូ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំព្រឹត្តិការណ៍ “ពិព័រណ៍វារីវប្បកម្មកម្ពុជា លើកទី១” ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៤ នៅផ្សាររាត្រីសាន់សាញ បឹងកក់ រាជធានីភ្នំពេញ។ ក្នុងព្រឹត្តិការណ៍នេះក៏មានការតាំងបង្ហាញផងដែរនូវស្តង់វារីវប្បកម្មស្រស់ និងវារីវប្បកម្មកែច្នៃ ពីម្ចាស់អាជីវកម្ម និង ម្ចាស់កសិដ្ឋាននានាដូចជាត្រី ធនធានធម្មជាតិទឹកសាប សមុទ្រជាដើម។

ក្រសួងកសិកម្មបានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍នេះធ្វើឡើង ដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពីគុណភាពត្រីចិញ្ចឹមរបស់កម្ពុជា និងលើកកម្ពស់ការយល់ដឹងអំពីចំណី ពូជ ការផ្គត់ផ្គង់ បច្ចេកវិទ្យាថ្មីៗដែលប្រើប្រាស់ក្នុងវារីវប្បកម្ម ជំរុញការទំនាក់ទំនង កិច្ចសហការរវាងភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃវារីវប្បកម្ម ព្រមទាំងបង្កើតយន្តការផ្សព្វផ្សាយ ចែករំលែកចំណេះដឹង បទពិសោធន៍ និងមេរៀនក្នុងការអភិវឌ្ឍប្រព័ន្ធទីផ្សារវារីវប្បកម្មកម្ពុជា។

បើតាមក្រសួងកសិកម្មបានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍នេះក៏មានការតាំងបង្ហាញផងដែរនូវស្តង់វារីវប្បកម្មស្រស់ និងវារីវប្បកម្មកែច្នៃ ពីម្ចាស់អាជីវកម្ម និង ម្ចាស់កសិដ្ឋាននានាដូចជាត្រី ធនធានធម្មជាតិទឹកសាប សមុទ្រជាដើម។

ក្រៅពីនេះក៏នឹងផ្តល់នូវចំណេះដឹងពីការចិញ្ចឹមត្រីប្រកបដោយសុវត្តិភាព និង គុណភាពក្នុងបរិភោគផងដែរ។ ក្រៅពីនេះក៏ទស្សនាពីល្បែងចាប់ត្រី និងមានការចូលរួមពីក្រុមសិល្បៈជាច្រើនរូបក្នុងកម្មវិធីដ៏អធិកអធមនេះទៀតផង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង