681 ezgif.com resize
Swift cc time

កម្ពុជារៀបចំ និងចូលរួមដង្ហែ«ក្បួនធម្មយាត្រា»បើកកម្មវិធីសូធ្យព្រះត្រៃបិដកអន្តរជាតិលើកទី១៩ នៅឥណ្ឌា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ឥណ្ឌា៖ កម្ពុជាធ្វើជាម្ចាស់កម្មវិធីរៀបចំ និងចូលរួមដង្ហែក្បួនធម្មយាត្រាបើកកម្មវិធីសូធ្យព្រះត្រៃបិដកអន្តរជាតិលើកទី១៩ នៅរដ្ឋប៊ីហារ ប្រទេសឥណ្ឌា ដែលប្រព្រឹត្តទៅចាប់ថ្ងៃទី០២-១២ ខែធ្នូ ឆ្នាំ២០២៤។ កម្មវិធីនេះ ជួយថែរក្សា និងរម្លឹកការប្រៀនប្រដៅរបស់ព្រះពុទ្ធ លើកកម្ពស់សន្តិភាព និងពង្រឹងសាមគ្គីភាពក្នុងចំណោមសហគមន៍ពុទ្ធសាសនាលើសកលលោក។

កម្ពុជាធ្វើជាម្ចាស់កម្មវិធីរៀបចំ និងចូលរួមដង្ហែក្បួនធម្មយាត្រាបើកកម្មវិធីសូធ្យព្រះត្រៃបិដកអន្តរជាតិលើកទី១៩ ដែលមានការចូលរួមដោយព្រះសង្ឃកម្ពុជា និងពុទ្ធបរិស័ទចម្រុះជាតិសាសន៍រាប់ពាន់នាក់ មកពី២៧ប្រទេស បានចូលរួមដង្ហែក្បួនធម្មយាត្រា នៅស្រុកគយា រដ្ឋប៊ីហារ ប្រទេសឥណ្ឌា ដែលប្រព្រឹត្តទៅចាប់ថ្ងៃទី០២-១២ ខែធ្នូ ឆ្នាំ២០២៤។ កម្មវិធីនេះ ជាកម្មវិធីព្រះពុទ្ធសាសនាដ៏សំខាន់មួយដែលប្រារព្ធឡើងនៅតំបន់ពុទ្ធគយា ប្រទេសឥណ្ឌា ដោយធ្វើឡើងជារៀងរាល់ឆ្នាំក្រោមដើមពោធិព្រឹក្សដ៏ពិសិដ្ឋដែលព្រះពុទ្ធបានត្រាស់ដឹង។

គួរបញ្ជាក់ថា ពិធីនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ, សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ, សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋានគណៈសង្ឃនាយក នៃកម្ពុជា និងជាព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត, ព្រះមហាសង្សាធិបតី ឥទ្ធិមុនី ម៉ឹង សាង ព្រះប្រធានពុទ្ធិកសមាគមព្រះសង្ឃខ្មែរ នៅសហរដ្ឋអាមេរិក, លោក នាក់ សំបូរ រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងមហាឧបាសិកា Dr. Wangmo Dixey ប្រធានមូលនិធិពន្លឺពុទ្ធធម៌អន្តរជាតិ (LBDFI) តំណាង ITCC។

កម្មវិធីនេះ បានប្រមូលផ្តុំមនុស្សមកពីមជ្ឈដ្ឋានចម្រុះ បានជួបជុំគ្នា និងស្វាធ្យាយនូវព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ ស្ថិតក្នុងសំនៀងតែមួយភាសាផ្សេងៗគ្នា ដើម្បីរក្សាការប្រៀនប្រដៅរបស់ព្រះពុទ្ធ លើកកម្ពស់សន្តិភាព សុខដុមរមនា និងពង្រឹងសាមគ្គីភាពក្នុងចំណោមសហគមន៍ពុទ្ធសាសនាលើសកលលោក៕


Khcct banner

អត្ថបទទាក់ទង