Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្តេច ហ៊ុន ម៉ាណែត ផ្តល់«​ផ្លូវ​កៅស៊ូ​មួយ​ខ្សែ»​៨គីឡូវម៉ែត្រដល់សហគមន៍​ទេសចរណ៍​កំព​ង់​ភ្លុក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន ម៉ាណែត បានចុះមកពិនិត្យ​ស្ថានភាព​ និង ទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ២ ធ្នូនេះ បានប្រកាសផ្តល់ ​ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​ប្រវែង ៨គីឡូវម៉ែត្រ និង សម្ភារប្រើប្រាស់មួយចំនួនទៀត ដល់ សហគមន៍​ទេសចរណ៍​ធម្មជាតិ​កំព​ង់​ភ្លុក​ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។ការប្រកាសនេះ គឺធ្វើឡើងក្រោយពីចុះមកពិនិត្យ​ស្ថានភាព​ និង ទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក។

បន្ទាប់ពីបានចូលរួមកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី ២៩ សម្តេច ហ៊ុន ម៉ាណែត បានចុះមកពិនិត្យ​ស្ថានភាព​ និង ទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ក្នុងទស្សនកិច្ចនោះជួបសំណេះសំណាលផ្ទាល់ជាមួយសហគមន៍ ពិសេសអ្នក​ប្រកបរបរ​ជា​អ្នក​បើក​បរ​កាណូត និងអុំទូកបម្រើសេវាជូនអ្នកទេសចរ។

បើតាមសម្តេចនាយករដ្ឋមន្ត្រី  ក្នុងជំនួបនោះសម្តេចទទួលបាននូវសំណូមពរមួយចំនួន ហើយ​សម្រេច​ផ្តល់​ជាដំណោះស្រាយជូនប្រជាពលរដ្ឋដោយសម្តេចបានប្រកាសផ្តល់ផ្លូវកៅស៊ូ ៨គីឡូម៉ែត្រ លើផ្លូវក្រាល​គ្រួស​ក្រហម​ដែល​មាន​ស្រាប់ ​ដើម្បី​ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និង កាត់បន្ថយការហុយ។ ទី២.កសាងបញ្ជរលក់សំបុត្រថ្មីរបស់សហគមន៍ ដែលនឹងជួយអោយ​សហគមន៍​មិន​ចាំបា​ច់​ជួល​ដី ​ដើម្បី​លក់​សំបុត្រ​ដូចបច្ចុប្បន និង ទី៣.ផ្តល់បន្ថែមនូវធុងសំរាមក្នុងសហគមន៍ ដើម្បីថែរក្សា​អនាម័យ និងបរិស្ថាន នៅក្នុងតំបន់។

គួរបញ្ជាក់ថា សហគមន៍ទេសចរណ៍ធម្មជាតិ កំពង់ភ្លុក គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយកន្លែងដែលមានចម្ងាយប្រមាណ ៣២គីឡូម៉ែត្រពីក្រុងសៀមរាប។ភ្ញៀវទេសចរ ជិះទូក កាណូត ទស្សនាកំសាន្ត និង ផ្តិតយកទេសភាពគួរជាទីគយគន់នៃសម្រស់ធម្មជាតិព្រៃលិចទឹក និងទន្លេសាប ដ៏ធំល្វឹងល្វើយ ហើយភ្ញៀវទេសចរនឹងទទួលបានការយល់ដឹងពីការរស់នៅ នៅក្នុងសហគមន៍កំពង់ភ្លុកនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង