Cctimesw1140xh150cm copy

ផ្លូវជាតិលេខ៣១«បែកគុស-កំពង់ត្រាច»សម្រេចការសាងសង់១០០ភាគរយ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កំពត៖ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣ គីឡូម៉ែត្រ ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣ សម្រេចបាន ១០០ភាគរយហើយ គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆកា ឆ្នាំ២០២៤។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិលេខ៣១(បែកគូស ខេត្តតាកែវ-កំពង់ត្រាច ខេត្តកំពត) ប្រវែងជាង ៥៣គីឡូម៉ែត្រ បានសម្រេចការសាងសង់១០០ភាគរយហើយ។ ស្របពេលដែលផ្លូវ១ខ្សែនេះ សម្រេចការសាងសង់រួច១០០ភាគរយ ក្រុមការងារនៃក្រសួងសាធារណការ បានចុះពិនិត្យបច្ចេកទេសលម្អិត វាយតម្លៃយល់ព្រមទទួលយក និងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន ក្នុងរយៈពេល១ឆ្នាំ ដើម្បីបន្តពិនិត្យគុណភាពមុននឹងទទួលយកជាស្ថាពរ។

សូមបញ្ជាក់ថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ គឺជាគម្រោងមួយក្នុងចំណោមគម្រោងខ្សែផ្លូវជាច្រើនគ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ផ្លូវ១ខ្សែនេះ ក្រៅពីភាពធន់មាំ ធំទូលាយ ខ្សែផ្លូវជាតិលេខ៣១ ក៏បានបំពាក់សម្ភារសុវត្តិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង