Cctimesw1140xh150cm copy

ខេត្តមួយចំនួនក្នុងប្រទេសថៃកំពុងរងការវាយប្រហារដោយជំនន់ទឹកភ្លៀង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ថៃ៖ យ៉ាងហោចណាស់មានខេត្តមួយចំនួនក្នុងប្រទេសថៃ កំពុងរងការវាយប្រហារដោយជំនន់ទឹកភ្លៀង ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ស្ថានភាពទឹកជំនន់កាន់តែអាក្រក់ទៅបង្ខំចិត្តឱ្យសាលារៀនមួយចំនួនក្នុងតំបន់ត្រូវបិទទ្វា ផ្លូវនិងយានធ្វើដំណើរមួយចំនួនត្រូវផ្អាក់ដោយសារទឹកកាត់ផ្តាច់មិនអាចចរាចរណ៍បាន។

បណ្តាញផ្សព្វផ្សាយក្នុងស្រុកថៃ បានរាយការណ៍ថា មានខេត្តចំនួន៦ក្នុងប្រទេសថៃ រងការវាយប្រហារដោយជំនន់ទឹកភ្លៀង ក្នុងនោះមានជាអាទិ៍ ខេត្តសុងក្លា ប៉ាតានី យ៉ាឡា និង Narathiwat ដែលធ្វើអោយអាជ្ញាធរត្រូវបិទសាលារៀន និង ចរាចរណ៍ជាច្រើនកន្លែង។ 

យោងតាមរបាយការណ៍ពីអាជ្ញាធរថៃចេញផ្សព្វផ្សាយដោយ សារព័ត៌មានថៃ The Nation បានរាយការណ៍ថា  គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៨ វិច្ឆិកានេះ ទឹកហូរបានជន់លិចប្រជាពលរដ្ឋចំនួនជាង ៤ ម៉ឺនគ្រួសារក្នុងភូមិ៣៨ សាលាចំនួន ៦៨ បានបិទទ្វា ហើយផ្លូវប្រព័ន្ធដឹកជញ្ជូនផ្សេងៗត្រូវទឹកហូរកាត់ផ្តាច់មិនអាចធ្វើចរាចរណ៍បាន។

ឆ្លើយតបស្ថានភាពនេះ រដ្ឋាភិបាលថៃ បានសម្រេចចិត្តបញ្ជូនកងទ័ពទៅជួយផ្លាស់ប្តូរជនរងគ្រោះពីស្រុកភូមិដែលរងគ្រោះខ្លាំងជាងគេ ដោយជួយជម្លៀសប្រជាជនប្រហែល ១៥០ គ្រួសារ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។បច្ចុប្បន្នអាជ្ញាធរថៃ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបន្តប្រុងប្រយ័ត្នជាប្រចាំខណៈភ្លៀងបន្តធ្លាក់មិនទាន់ថយចុះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង