
ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ៨% ចំនួនអ្នកស្លាប់ស្មើពេលមុន និងអ្នករបួសថយចុះស្មើ ៩% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ខណៈការប្រើប្រាស់យានយន្តមានការកើនឡើង។ នេះតាមរយះកិច្ចប្រជុំរបស់គណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។
ករណីគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ ខណៈការប្រើប្រាស់យានយន្តមានការកើនឡើង ទោះបីការប្រើប្រាស់យានយន្តមានភាពមមាញឹកនៅតាមដងផ្លូវក្តី។ គ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ចំនួន ១៩៧លើក ស្មើ ៨% (២២៣០លើក /២៤២៧លើក) ចំនួនអ្នកស្លាប់ ១ ១៥៨នាក់ ស្មើពេលមុន និងអ្នករបួសថយចុះ ៣០៧នាក់ ស្មើ ៩% (២៩៦២នាក់/៣២៦៩នាក់) នេះបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។
ករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ប៉ុន្តែចំនួនអ្នកស្លាប់មិនមានការថយនោះទេ ដែលតម្រូវការបង្កើនការផ្សព្វផ្សាយពីការអប់រំ ការត្រួតពិនិត្យគុណភាពបច្ចេកទេសយានយន្ត និងរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យកាន់តែប្រសើរ៕