Cctime 6monthsfree desktop
Cc times  web banner kh (2)

«ស្ពានមិត្តភាព កម្ពុជា-ថៃ» នឹងសាងសង់ដើម្បីពង្រឹងវិស័យសេដ្ឋកិច្ចប្រទេសទាំងពីរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
ការពិនិត្យទីតាំងសាងសង់ស្ពាន។ ប្រភពរូបភាព.៖ ក្រសួងមហាផ្ទៃ

ប៉ៃលិន៖ កម្ពុជា-ថៃ នឹងសាងសង់ស្ពានមួយខ្សែដោយភ្ជាប់ពីខេត្តប៉ៃលិន និងខេត្តChanthaburi នៅភាគខាងកើតប្រទេសថៃ ដែលមានឈ្មោះ ស្ពានមិត្តភាព កម្ពុជា-ថៃ ដោយចំណាយតម្លៃប៉ាន់ស្មាន ១៥ លានបាត ដើម្បីពង្រឹងវិស័យសេដ្ឋកិច្ច និងទេសចរណ៍នៃប្រទេសទាំងពីរ។

យោងតាមវេបសាយ Bangkok Post កម្ពុជា-ថៃ នឹងសាងសង់ស្ពានមួយខ្សែដោយភ្ជាប់ពីខេត្តប៉ៃលិន និងខេត្តChanthaburi នៅភាគខាងកើតប្រទេសថៃ ដែលមានឈ្មោះ ស្ពានមិត្តភាព កម្ពុជា-ថៃ ដោយចំណាយតម្លៃប៉ាន់ស្មាន ១៥ លានបាត ស្មើនឹង ៤៣១,៤០០ ដុល្លារ។ ស្ពានបេតុងនេះត្រូវបានសាងសង់ដើម្បីជំនួសស្ពានដែកបណ្តោះអាសន្នដែលកំពុងតភ្ជាប់ខេត្តទាំងពីរ។ ស្ពានថ្មីនេះនឹងលាតសន្ធឹងប្រមាណ ៤០ ម៉ែត្រ និងរួមបញ្ចូលផ្លូវថ្មើរជើងទទឹង 3 ម៉ែត្រនៅផ្នែកនីមួយៗនៃផ្លូវយានយន្តផងដែរ។

ការសាងសង់ស្ពាននេះ នឹងជួយបង្កើនប្រសិទ្ធភាពភស្តុភារ ការដឹកជញ្ជូន ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដែលនឹងជួយជំរុញផ្នែកសេដ្ឋកិច្ច និងទេសចរណ៍ឲ្យកាន់តែប្រសើរ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង