បាត់ដំបង៖ ភ្លៀងដែលបានធ្លាក់ជាប់ៗគ្នា ០៣ថ្ងៃ នៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងមោងឫស្សី កាលពីថ្ងៃទី ៧, ៨ និងទី ៩ មានបរិមាណសរុបប្រមាណ ២០០ មម បានហូរធ្លាក់ចុះមកយ៉ាងគំហុក មកផ្នែកខាងក្រោម និងបានបុកផ្ដាច់ទំនប់អាងទឹកបាសាក់ ស្ថិតនៅក្នុងឃុំបាសាក់ ស្រុករុក្ខគិរី កាលពីវេលាទៀបភ្លឺនាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។
បន្ទាប់ពីទឹកបានស្រកចុះពីផ្ទៃអាងបន្តិច នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យក្រុមការងារធ្វើការជួសជុលឡើងវិញជាបន្ទាន់នូវតួទំនប់ដែលទឹកបានបុកផ្ដាច់ ដើម្បីកាត់បន្ថយធារទឹកកុំឲ្យបន្តហូរធ្លាក់ទៅផ្នែកខាងក្រោម និងរក្សាទឹកទុកសម្រាប់បម្រើឱ្យការងារបង្កបង្កើនផល និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ នារដូវប្រាំងខាងមុខ។នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក នៅព្រឹកថ្ងៃទី១០ តុលានេះ៕
![](https://cdn.cc-times.com/kh.cc-times.com/media/5305/large/120882911_1451953224996579_1532005158194564576_o.jpg?1602304915)
![](https://cdn.cc-times.com/kh.cc-times.com/media/5304/large/120902227_1451953061663262_1112828444794647683_o.jpg?1602304914)
![](https://cdn.cc-times.com/kh.cc-times.com/media/5306/large/120953138_1451953294996572_3609745997996355707_o.jpg?1602304915)
![](https://cdn.cc-times.com/kh.cc-times.com/media/5307/large/120998671_1451952791663289_7352058747381793656_o.jpg?1602304916)
![](https://cdn.cc-times.com/kh.cc-times.com/media/5308/large/121057750_1451953318329903_8500242752757932520_o.jpg?1602304916)
![](https://cdn.cc-times.com/kh.cc-times.com/media/5309/large/121094692_1451952991663269_1587196245743976697_o.jpg?1602304917)
![](https://cdn.cc-times.com/kh.cc-times.com/media/5310/large/121144153_1451953338329901_4955203370818739476_o.jpg?1602304917)