Cctime 6monthsfree desktop
Cc times  web banner kh (2)

រាជរដ្ឋាភិបាលសម្រេច«ដំឡើងប្រាក់ខែ»ដល់មន្រ្តីថ្នាក់ក្រោមជាតិ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
ប្រភពរូបភាព៖ ក្រសួងព័ត៌មាន

ភ្នំពេញ៖ រាជរដ្ឋាភិបាលសម្រេចដំឡើងប្រាក់ខែ ដល់មន្ត្រីថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២៥ បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ដែលរៀបចំឡើង ហើយត្រូវបានអនុម័តយល់ព្រមដោយរដ្ឋសភា។

យោងតាមគម្រោងថវិកាថ្នាក់ក្រោមជាតិ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដំឡើងប្រាក់ខែ បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយត្រូវបានអនុម័តយល់ព្រមដោយរដ្ឋសភា ដែលនឹងដំឡើងប្រាក់ខែ ដល់មន្ត្រីថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២៥ ដើម្បីលើកទឹកចិត្តដល់មន្ត្រីថ្នាក់ក្រោមជាតិ ក្នុងការខិតខំប្រឹងប្រែងបំពេញការងារកន្លងមក និងបន្តទៅទៀត។

ការផ្តល់ជូនមន្រ្តីថ្នាក់ក្រោមជាតិនេះរួមមាន សម្រាប់ប្រធាន និងសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត បន្ថែមចំនួន ៣៥ ០០០ រៀល, ប្រធាន និងសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ខណ្ឌ បន្ថែមចំនួន ៣០ ០០០ រៀល, ប្រធាន ជំទប់ទី ១ ចៅសង្កាត់រងទី ១ ជំទប់ទី ២ ចៅសង្កាត់រងទី ២ និង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ បន្ថែមចំនួន ២៥ ០០០ រៀល, មេភូមិ បន្ថែមចំនួន ២០ ០០០ រៀល, អនុប្រធានភូមិ និងសមាជិកភូមិ ដោយបន្ថែមចំនួន ១៥ ០០០ រៀល។

ក្រោយការដំឡើងនេះ ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែកើនឡើងដល់ ១ ៦៨៥ ០០០ រៀល, សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត កើនឡើងដល់ ១ ២៨០ ០០០ រៀល, ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ កើនឡើងដល់ ១ ៣៩៥ ០០០ រៀល, សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ កើនឡើងដល់ ១ ០៥០ ០០០ រៀល, ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ កើនឡើងដល់ ១ ៣៤៥ ០០០ រៀល, ជំទប់ទី១, ចៅសង្កាត់រងទី១ កើនឡើងដល់ ១ ០០៥ ០០០ រៀល, ជំទប់ទី២, ចៅសង្កាត់រងទី២ កើនឡើងដល់ ១ ០០៥ ០០០ រៀល, សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ កើនឡើងដល់ ៨៩៥ ០០០ រៀល, មេភូមិ កើនឡើងដល់ ៥៧០ ០០០ រៀល, អនុប្រធានភូមិ កើនឡើងដល់ ៤៤៥ ០០០ រៀល, សមាជិកភូមិ កើនឡើងដល់ ៤១៥ ០០០ រៀល៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង