Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្មវិធី «Find Yourself» តម្រង់ទិសសិស្សអាចស្វែងរកខ្លួនឯងតាមរយៈវិទ្យាសាស្ត្រពិត និងវិទ្យាសាស្ត្រសង្គម

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កម្មវិធី «Find Yourself» កាលពីថ្ងៃ ១០ វិច្ឆិកា ២០២៤ បានតម្រង់ទិសសិស្សអាចស្វែងរកខ្លួនឯងតាមរយៈ វិទ្យាសាស្ត្រពិត និង វិទ្យាសាស្ត្រសង្គម ដែលមានការចូលរួមពីសំណាក់វាគ្មិនចំនួន 9 រូប ក្នុងគោលបំណងតម្រង់ទិសសិស្សានុសិស្សដែលទើបនឹងបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីឲ្យពួកគេបានស្វែងរកជំនាញ និង ស្វែងរកសកលវិទ្យាល័យនានា។

បើតាមក្រុម សមាគមនិស្សិតវិទ្យាសាស្ត្រសេដ្ឋកិច្ច និង ពាណិជ្ជកម្មអន្តរជាតិ ( AIESEC ) បានឱ្យដឹងថា កម្មវិធី «Find Yourself» ត្រូវបានប្រព្រឹត្តទៅដោយរលូនកាលពីថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅនៅ Gen C Junction ក្រោមវត្តមាននៃសំណាក់វាគ្មិនចំនួន 9 រូប ដោយផ្តោតលើប្រធានបទ " ការស្វែងរកខ្លួនឯងតាមរយៈ វិទ្យាសាស្ត្រពិត និង វិទ្យាសាស្ត្រសង្គម "។ 

កម្មវិធីនេះ មានគោលបំណងតម្រង់ទិសសិស្សានុសិស្សដែលទើបនឹងបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីឲ្យពួកគេបានស្វែងរកជំនាញ និង ស្វែងរកសកលវិទ្យាល័យនានាដែលខ្លួនមានចំណាប់អារម្មណ៍ចង់រៀន និង ជ្រើសឱ្យត្រូវជាមួយនឹងសមត្ថភាពរបស់ខ្លួន។

គួរបញ្ចាក់ផងដែរថាកម្មវិធី « Find Yourself : The Seminar » បានរៀបចំធ្វើឡើងចំនួន ៣ លើករួចមកហើយក្រោមប្រធានបទផ្សេងៗគ្នា ដើម្បីផ្តល់ការយល់ដឹងថ្មីៗ ការចែករំលែកបទពិសោធន៍អំពីសំណាក់វាគ្មិនដែលបានចូលរួម ក៏ដូចជាបណ្តុះគំនិតឲ្យយុវជនស្វែងរកនូវខ្លួនឯង៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង