Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងសុខាភិបាលពង្រឹងការត្រួតពិនិត្យ«អាជ្ញាប័ណ្ណ»ដើម្បីលុបបំបាត់សេវាសុខាភិបាលឯកជនខុសច្បាប់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលពង្រឹងការត្រួតពិនិត្យមើលលិខិតអនុញ្ញាត បើកសេវាឯកជន អាជ្ញាប័ណ្ណគណៈវិជ្ជាជីវៈ សញ្ញាបត្រវិជ្ជាជីវៈរបស់បុគ្គលិកបច្ចេកទេស ការអនុវត្តតាមបទដ្ឋានបច្ចេកទេស និងឯកសារប្រើប្រាស់សម្រាប់អ្នកជំងឺ ដោយត្រួតពិនិត្យជាបន្ទាន់ និងបន្តត្រួតពិនិត្យជាទៀងទាត់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសឲ្យត្រួតពិនិត្យជាបន្ទាន់ និងបន្តត្រួតពិនិត្យជាទៀងទាត់នូវការត្រួតពិនិត្យមើលលិខិតអនុញ្ញាត បើកសេវាឯកជន អាជ្ញាប័ណ្ណគណៈវិជ្ជាជីវៈ សញ្ញាបត្រវិជ្ជាជីវៈរបស់បុគ្គលិកបច្ចេកទេស ការអនុវត្តតាមបទដ្ឋានបច្ចេកទេស និងឯកសារប្រើប្រាស់សម្រាប់អ្នកជំងឺ។ល។ ដោយលុបបំបាត់សេវាសុខាភិបាលឯកជនខុសច្បាប់ ដើម្បីបង្ការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលទទួលការព្យាបាល។

ការត្រួតពិនិត្យនេះ នឹងបញ្ឈប់មិនឱ្យដំណើរការរាល់ទីតាំងផ្តល់សេវាសុខាភិបាលឯកជន ឬឱសថស្ថានគ្មានច្បាប់អនុញ្ញាត ព្រមទាំងពិនិត្យគុណភាពឱសថ ដោយធ្វើរបាយការណ៍បច្ចុប្បន្នភាពនៃការចុះត្រួតពិនិត្យមូលដ្ឋានសុខាភិបាលឯកជនមកក្រសួង សុខាភិបាលឱ្យបានមុនថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ និងរបាយការណ៍ទៀងទាត់រៀងរាល់ត្រីមាស។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋត្រូវបានលើកទឹកចិត្តឲ្យចូលរួមរាយការណ៍អំពី មូលដ្ឋានសុខាភិបាលឯកជនដែលមិនប្រក្រតី ដែលសង្ស័យថាគ្មានច្បាប់អនុញ្ញាត និងបញ្ញាបព័ត៌មាន អំពីហានិភ័យ និងអសុវត្ថិភាពនៃការផ្តល់ និងទទួលសេវាព្យាបាលពីមូលដ្ឋានសុខាភិបាលឯកជនដែលគ្មានច្បាប់អនុញ្ញាត និងគ្មានវិជ្ជាជីវៈ។

គួររម្លឹកថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ មានការភ្ញាក់ផ្អើលប្រទះឃើញ សាកសពស្ដ្រីម្នាក់នៅក្រោមដើមឈើ ដែលគេយកមកផ្លុងចោល ដោយសន្និដ្ឋានរបស់សមត្ថកិច្ចជំហានដំបូងបញ្ជាក់ថា សាកសពស្ដ្រីរូបនេះ ស្លាប់ដោយសារប្រតិកម្មថ្នាំ ក្រោយពីទទួលបានការព្យាបាលពីគ្លីនិកឯកជនខុសច្បាប់ ដែលបណ្តាលឲ្យមានការព្រួយបារម្មណ៍ពីប្រជាពលរដ្ឋ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង