Cctimesw1140xh150cm copy

«កងកម្លាំងសមត្ថកិច្ច»ជាង១ម៉ឺន៦ពាន់នាក់នឹងដាក់ការពារសុវត្ថិភាពក្នុងពិធីបុណ្យអុំទូក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះជាង១ម៉ឺន៦ពាន់នាក់ នឹងត្រូវបានពង្រាយតាមទីតាំងកម្សាន្តសំខាន់ៗក្នុងរាជធានីភ្នំពេញកំឡុងពេលពិធីបុណ្យអុំទូករយះពេល ៣ថ្ងៃ ដើម្បីរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។

កម្លាំងសមត្ថកិច្ចចម្រុះជាង១ម៉ឺន៦ពាន់នាក់ ត្រៀមដាក់ពង្រាយការពារនៅតំបន់ទីតាំងកម្សាន្តសំខាន់ៗក្នុងរាជធានីភ្នំពេញកំឡុងពេលពិធីបុណ្យអុំទូករយះពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីរក្សាការពារ សន្ដិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់ ចរាចរណ៍ សង្គ្រោះទូកលិចនិងអ្នកជំងឺ ដើម្បីឲ្យការប្រារព្វពិធីដំណើរការទៅដោយរលូន និងរក្សាការសប្បាយរីករាយដល់ភ្ញៀវជាតិ និងអន្តរជាតិ។

គួរបញ្ជាក់ថា កងកម្លាំងសរុបទាំងជាង១ម៉ឺន៦នាក់ មកពី១៦ស្ថាប័ន/អង្គភាព រួមមានអគ្គស្នងការដ្ឋាននគរបាលជាតិ, បញ្ជាការដ្ឋានកងរាជអាវុធហត្ថ, បញ្ជាការដ្ឋានអង្គរក្ស, បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម, បញ្ជាការដ្ឋានកងទ័ពជើងទឹក, យោធភូមិភាគពិសេស, ក្រសួងសុខាភិបាល, គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ, ការិយាល័យទី២ នៃកងទ័ពជើងគោក, អគ្គិសនីកម្ពុជា, ក្រុមបច្ចេកទេសរុករកជាតិផ្ទុះកែច្នៃ, អាជ្ញាធរជាតិអាវុធគីមី ជីវសាស្ដ្រ វិទ្យុសកម្ម នុយក្លេអ៊ែរ, គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម, អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងភ្នាក់ងារសន្ដិសុខឯកជន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង