Cctimesw1140xh150cm copy

កូនសត្វ«ក្រៀល»ចំនួន៩ក្បាលបានកើតនៅដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា

រតនគិរី៖ ក្នុងឆ្នាំ២០២៤ដែលគិតត្រឹម ខែតុលា គេបានរកឃើញកូនសត្វក្រៀលដែលជាសត្វក៏កម្ររបស់ពិភពលោកសរុប ចំនួន ៩ ក្បាល បានកើតនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី។ ការកើនឡើងនូវចំនួនកូនសត្វក្រៀលទាំងនេះ គេចាត់ទុកបានថាដែនជម្រកសត្វព្រៃលំផាត់ គឺជាទីជម្រកដ៏សំខាន់របស់សត្វក្រៀល ក្នុងការគាំទ្រដល់ការរស់រានមានជីវិតក្នុងរដូវមិនបន្តពូជ និងក្នុងរដូវបន្តពូជ។

អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)បានឱ្យដឹងថា ក្នុងរដូវកាលបន្តពូជឆ្នាំ២០២៤នេះ ក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជាដែនជម្រកសត្វព្រៃលំផាត់បានធ្វើការយ៉ាងសកម្មក្នុងការអង្កេតតាមដានស្វែងរកសំបុករបស់សត្វក្រៀល និង ការការពារពិនិត្យតាមដានសំបុកពងកូនរបស់ពួកវានៅ ក្នុងដែនជម្រកសត្វព្រៃនេះ។ ជាលទ្ធផលគិតមកត្រឹមខែតុលាឆ្នាំ២០២៤ នេះក្រុមការងារបានកត់ត្រាសំបុករបស់សត្វក្រៀល ចំនួន៥សំបុកហើយមានកូនសរុបចំនួន០៩ក្បាលបានហើរចេញពីសំបុកដោយជោគជ័យ ក្នុងអត្រា១០០ភាគរយ ។

យោងតាមទិន្នន័យនេះបានបញ្ជាក់ឱ្យឃើញថាចំនួនសំបុកសត្វក្រៀលនៅដែនជម្រកសត្វព្រែដែលកំពុងអនុវត្តគម្រោងរេដបូកនេះមានចំនួនថេរបើប្រៀបធៀបទៅនឹងការរកឃើញឆ្នាំ២០២៣កន្លងមក។ ទាំងនេះគេចាត់ទុកបានថាដែនជម្រកសត្វព្រៃលំផាត់គឺជាទីជម្រកដ៏សំខាន់របស់សត្វក្រៀលក្នុងការគាំទ្រដល់ការរស់រានមានជីវិតក្នុងរដូវមិនបន្តពូជ និងក្នុងរដូវបន្តពូជ។

សត្វក្រៀលគឺជាប្រភេទសត្វដែលកំពុងរងការគំរាមគំហែងក្នុងពិភពលោក។ ទិន្នន័យជំរឿននៅឆ្នាំ២០២៣-២០២៤ កម្ពុជាកត់ត្រាបានតែ១៧៨ក្បាលប៉ុណ្ណោះ។ បច្ចុប្បន្ននេះក្រុមអភិរក្សសត្វក្រៀលក្រៀលកម្ពុជាបាននិងកំពុងធ្វើការអភិរក្សសត្វក្រៀលដែលមានវត្តមានទូទាំងប្រទេស៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង