រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៖ ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជដែលឈានមុខគេមួយ និងមានវត្តមានជាង 30 ឆ្នាំ ក្នុងទីផ្សារហិរញ្ញវត្ថុប្រទេសកម្ពុជា បានសហការជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Trip.com ដែលជាក្រុមហ៊ុនអន្តរជាតិសម្រាប់ការកក់ដំណើរកំសាន្ត ឈានមុខគេមួយលើពិភពលោក ដែលបានផ្តល់អត្ថប្រយោជន៍ផ្តាច់មុខជូនទៅដល់អតិថិជនប័ណ្ណវីសា កាណាឌីយ៉ាក្នុងការកក់ដំណើរកំសាន្តតាម Trip.com។ កិច្ចសហការនេះបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ធនាគារ កាណាឌីយ៉ា ក្នុងការផ្តល់ជូននូវប្រូម៉ូសិនពិសេសៗដែលស្របទៅតាមតម្រូវការ របស់អតិថិជនប័ណ្ណ វីសា កាណាឌីយ៉ា ដែលផ្តោតសំខាន់ទៅលើភាពងាយស្រួល និងគុណប្រយោជន៍ខ្ពស់។
ស្របតាមយុទ្ធសាស្រ្តបង្កើនការផ្តល់ជូនពិសេសៗលើ សេវាកម្មធនាគារបែបឌីជីថលរបស់ធនាគារ កាណាឌីយ៉ា ការសហការនេះ អាចឱ្យអតិថិជនប័ណ្ណវីសា កាណាឌីយ៉ា ទទួលយកការបញ្ចុះតម្លៃជាច្រើនទៅលើការស្នាក់នៅទូទាំងពិភពលោក និងការកក់សំបុត្រយន្តហោះ តាមរយៈ Trip.com។ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ 25% លើការកក់សណ្ឋាគារ ជាមួយនឹងប្រូម៉ូកូដ “CNBSTAY25” និងលើសំបុត្រយន្តហោះដោយប្រើប្រាស់ប្រូម៉ូកូដ “CNBBFLY25”។ ប្រូម៉ូសិនផ្តាច់មុខនេះត្រូវបានរចនាឡើង ក្នុងគោលបំណងផ្តល់ជូនអត្ថប្រយោជន៍បន្ថែមទៀតសម្រាប់អតិថិជន ដើម្បីធានាឲ្យបាននូវការធ្វើដំណើរក្នុង និងក្រៅប្រទេស ពោរពេញដោយរីករាយ និងសន្សំសំចៃខ្ពស់។
លោក ជឹម ប៉ូលី ប្រធាននាយកដ្ឋានធុរៈកិច្ចឌីជីថល នៃធនាគារ កាណាឌីយ៉ា បានបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហការមួយនេះថា “ការសហការគូជាមួយក្រុមហ៊ុនអន្តរជាតិ Trip.com សបញ្ជាក់អំពីការយកចិត្តទុកដាក់របស់យើងខ្ញុំ ក្នុងការផ្តល់ជូនអត្ថប្រយោជន៍ជាច្រើនជូននៅកាន់អតិថិជនពីសេវាកម្មធនាគារ។ យើងខ្ញុំមិនត្រឹមតែផ្តល់សេវាកម្មហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏ពង្រីកសេវាផ្សេងៗបន្ថែមទៀតពីដៃគូសហការ ដែលផ្តល់ប្រយោជន៍ទៅដល់ការរស់នៅប្រចាំថ្ងៃរបស់អតិថិជនផងដែរ។ ជាមួយនឹងអត្ថប្រយោជន៍ផ្តាច់មុខ ទៅលើការធ្វើដំណើរ អតិថិជនប័ណ្ណវីសា កាណាឌីយ៉ា អាចទទួលយកនូវបទពិសោធន៍នៃការធ្វើដំណើរដ៏គួរឱ្យចងចាំមួយ ជាមួយនឹងតម្លៃសមរម្យជាងមុន ដែលស្របតាមគោលដៅរបស់យើងខ្ញុំក្នុងការផ្តល់ជូននូវសេវាកម្មធនាគារ ដែលមានភាពងាយស្រួល និងអត្ថប្រយោជន៍ នៅក្នុងដៃអតិថិជន។”
អ្នកនាង Tea Huy Sang ប្រធានគ្រប់គ្រងទូទៅ នៃ Trip.com ប្រចាំប្រទេសកម្ពុជា បានបន្ថែមថា: “Trip.com មានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយធនាគារ កាណាឌីយ៉ា ដែលជាធនាគារធំជាងគេមួយក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់នូវអត្ថប្រយោជន៍កាន់តែច្រើន ទៅដល់អ្នកប្រើប្រាស់ តាមរយៈភាពជាដៃគូនេះ។ យើងខ្ញុំសង្ឃឹមថា កិច្ចសហការនេះនឹងជួយសម្រួលការចំណាយ របស់អតិថិជនដែលជាអ្នកប្រើប្រាស់នៅប្រទេសកម្ពុជា សម្រាប់ដំណើរកម្សាន្តក្នុងដៃស្រមៃរបស់ពួកគេ ដោយអតិថិជនអាចស្វែងរកប្រូម៉ូសិនជាច្រើន ដែលពួកយើងបានផ្តល់ឲ្យនៅលើគេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់ Trip.com’’។
ដើម្បីទទួលបានការផ្តល់ជូនពិសេសនេះ អតិថិជនប័ណ្ណ វីសាកាណាឌីយ៉ា គ្រាន់តែចូលទៅកាន់គេហទំព័រ ឬកម្មវិធីទូរស័ព្ទរបស់ Trip.com ហើយធ្វើការកក់កន្លែងស្នាក់នៅ និងជើងហោះហើររបស់ពួកគេ ដោយប្រើលេខកូដប្រូម៉ូសិនដែលបានរៀបរាប់ខាងលើ ក្នុងអំឡុងពេលផ្សព្វផ្សាយចាប់ពីថ្ងៃទី01 ខែវិច្ឆិកា ឆ្នាំ2024 ដល់ថ្ងៃទី30 ខែមេសា ឆ្នាំ2025។
សម្រាប់ព័ត៌មានលម្អិតអំពីការផ្តល់ជូនផ្តាច់មុខ និងលក្ខខណ្ឌផ្សេងៗសូមចូលទៅកាន់គេហទំព័រ www.canadiabank.com.kh ឬទាក់ទងមកផ្នែកបម្រើអតិថិជនរបស់ធនាគារ តាមរយៈលេខ 023 868 222។
អំពីធនាគារ កាណាឌីយ៉ា
ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជក្នុងស្រុក ដែលមានសេវាកម្មធនាគារពេញលេញ ហើយឈានមុខគេក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ1991 ជាមួយនឹងចំណែកទីផ្សារមួយដ៏ធំនៃប្រាក់កម្ចី និងប្រាក់បញ្ញើ។ ធនាគារ ផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារយ៉ាងទូលំទូលាយ រួមមានប្រាក់បញ្ញើ ប្រាក់កម្ចី ការទូទាត់តាមប្រព័ន្ធឌីជីថល សេវាប្តូររូបិយប័ណ្ណបរទេស ការផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ ប័ណ្ណឥណពន្ធ និងឥណទាន ការគ្រប់គ្រងសាច់ប្រាក់ និងហិរញ្ញប្បទានពាណិជ្ជកម្ម។ នាពេលបច្ចុប្បន្ន ធនាគារ កាណាឌីយ៉ា មានបណ្តាញសាខាចំនួន 68 ទីតាំង ព្រមទាំងមានម៉ាស៊ីនស្វ័យសេវាធនាគារច្រើនជាង 450 ទូទាំងប្រទេសកម្ពុជា ដែលមានដូចជាម៉ាស៊ីនដកប្រាក់ (ATM) ម៉ាស៊ីនដាក់-ដកប្រាក់ និងដាក់មូលប្បទានបត្រ (CRM) ម៉ាស៊ីនបើកគណនី (VTM) និងម៉ាស៊ីនបោះពុម្ពកាត (SEM)។
អំពីស្ថាប័ន Trip.com
Trip.com គឺជាក្រុមហ៊ុនអន្តរជាតិមួយ ដែលផ្តល់សេវាកម្មធ្វើដំណើរដ៏ទូលំទូលាយ ទៅដល់អ្នកប្រើប្រាស់ រាប់លាននាក់ នៅទូទាំងពិភពលោក រួមមាន សេវាកម្មបញ្ជាទិញសំបុត្រយន្តហោះ ការកក់សណ្ឋាគារទាំងក្នុង និងក្រៅស្រុក ការជួលរថយន្ត និងកញ្ចប់វិស្សមកាលផ្សេងៗ។ Trip.com មានបណ្តាញដែលជាដៃគូយ៉ាងទូលំទូលាយ ដែលមានសណ្ឋាគារ និងជើងហោះហើរជាង 1.1 លាន ពីក្រុមហ៊ុនអាកាសចរណ៍ជាង 510 ដែលគ្របដណ្តប់ព្រលានយន្តហោះចំនួន 3,400 នៅក្នុងប្រទេស និងតំបន់នានា ចំនួន 220 ជុំវិញពិភពលោក។