Cctime 6monthsfree desktop
Cc times  web banner kh (2)

«ទណ្ឌិត»៣៩០នាក់ត្រូវបានបន្ថយ និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យ ឯករាជ្យជាតិ និងពិធីបុណ្យអុំទូក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងយុត្តិធម៌សម្រេចលើកលែងទោសទណ្ឌិតចំនួន ៣៩០នាក់ ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងពិធីបុណ្យអុំទូក បន្ទាប់ពីបានពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

យោងតាមក្រសួងយុត្តិធម៌ បានឲ្យដឹងថា ក្រសួងបានសម្រេចលើកលែងទោសទណ្ឌិតចំនួន ៣៩០នាក់ ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ បន្ទាប់ពីការប្រជុំពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា បញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសសរុបចំនួន ៦៧១នាក់ ស្រី ៥៩នាក់ ដោយក្នុងនោះទទួលបានការបន្ធូរបន្ថយទោស និងការលើកលែងទោសមានចំនួន ៣៩០ នាក់ (ស្រី ៣៥ នាក់) ក្នុងនោះរួមមាន ទណ្ឌិតចំនួន ៣០៤ នាក់ (ស្រី ២៤ នាក់) អាចទទួលការបន្ថយទោសរយៈពេល ៣ខែ, (២)-ទណ្ឌិតចំនួន ៨១ នាក់ (ស្រី ១១ នាក់) អាចទទួលការបន្ថយទោសរយៈពេល ៦ខែ, (៣)-ទណ្ឌិតចំនួន ៤ នាក់ អាចទទួលការបន្ថយទោសរយៈពេល ៩ខែ និង (៤)-ទណ្ឌិតចំនួន ១ នាក់ អាចទទួលការលើកលែងទោស។ ចំណែកទណ្ឌិតចំនួន ២៨១ នាក់ (ស្រី ២៤ នាក់) ផ្សេងទៀត ពុំអាចទទួលការបន្ធូរបន្ថយទោស និងការលើកលែងទោសនោះទេ ដែលប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលពាក់ព័ន្ធនឹង ករណីគ្រឿងញៀន, ករណីក្មេងទំនើង, ករណីឃាតកម្ម, ករណីជួញដូរមនុស្ស, ករណីរំលោភសេពសន្ថវៈលើអនីតិជន និង ករណីឪពុក ឬជីតារំលោភសេពសន្ថវៈលើកូន ឬចៅរបស់ខ្លួន ជាដើម។


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង