Cctimesw1140xh150cm copy

«ផលិតផលខែ្មរ»ជាង១០០មុខបង្ហាញវត្តមានក្នុងពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៧ នៅប្រទេសចិន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ចិន៖ កម្ពុជា បាននាំយកផលិតផលខែ្មរជាង ១០០មុខ ទៅបង្ហាញវត្តមានក្នុងពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៧ នៅទីក្រុងសៀងហៃ ប្រទេសចិន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីបង្ហាញពីផលិតផលគុណភាពខ្ពស់កម្ពុជា លើឆាកអន្តរជាតិ។

យោងតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កម្ពុជាបាននាំយកផលិតផលខែ្មរជាង ១០០មុខ ទៅបង្ហាញវត្តមានក្នុងពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៧ ក្រោមមូលបទ “យុគសម័យថ្មី អនាគតរួម - New Era, Shared Future” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជាតិ ក្នុងទីក្រុងសៀងហៃ ប្រទេសចិន ដែលចូលរួមដោយ១៦០ប្រទេស។

គួរបញ្ជាក់ថា កម្ពុជាបាននាំយកផលិតផលដូចជា អង្ករ គ្រាប់ស្វាយចន្ទី សម្ភារធ្វើដំណើរនិងការបូប ផលិតផលសម្គាល់ភូមិសាស្រ្តទំនិញ ទឹកឃ្មុំ កាហ្វេ ដំណាប់ស្វាយ តែម្រេច តែ ទឹកជ្រលក់ម្រេច ម្សៅប្រហុក ស្ករត្នោត ទឹកស្ករត្នោត ស្ករគ្រាប់ត្នោត មីកញ្ចប់ មីជាតិ សម្ភារកែច្នៃសំណល់ប្លាស្ទិក ។ល។ កម្ពុជាមិនត្រឹមតែបានបង្ហាញនូវផលិតផលខែ្មរជាង ១០០មុខប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្សព្វផ្សាយស្ថានភាព និងសក្តាលនុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ សិល្បៈ និងទេសចរណ៍ របស់កម្ពុជាទៅកាន់អន្តរជាតិ រួមទាំងទទួលជួបពិភាក្សា និងស្វែងរកកិច្ចសហប្រតិបត្តិការធុរកិច្ចជាមួយក្រុមហ៊ុនក្នុងព្រឹត្តការណ៍នេះ ព្រមទាំងការភ្លក់រសជាតិ គ្រាប់ស្វាយចន្ទី កាហ្វេមណ្ឌលគិរី មីជាតិ និងបាយអង្ករសែនក្រអូបផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង