ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ថោង ផល្លារង្សី នៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារឈ្មោះ លី សាម៉េត ក្រោមបទចោទប្រកាន់រឿងឆបោក។
យោងតាមចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ថោង ផល្លារង្សី បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវជាប់ចោទឈ្មោះ លី សាម៉េត ដែលត្រូវបានដាក់ក្រោមការពិនិត្យពីបទ ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០២២ និងខែតុលា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា ៣៧៧ និង៣៧៨ នៃក្រមព្រហ្មទណ្ឌ នឹងត្រូវបានឃាត់ខ្លួននៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្រោយចៅក្រមស៊ើបសួរ បានបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ លី សាម៉េត ទៅកាន់មណ្ឌលអប់រំកែប្រែទី១ ដោយបង្គាប់ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី១ ទទួល និងឃុំខ្លួនជននេះរហូតដល់មានបញ្ជាថ្មីសម្រេចផ្សេងពីនេះ៕