Smart saver cctime web bannertif

សមាគមខ្មែរកម្ពុជាក្រោមចាត់ទុក«កឋិនទានមហាសាមគ្គីគ្រួសារខ្មែរ»មានតម្លៃជាប្រវត្តិសាស្ត្រ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ អង្គការ សមាគមខ្មែរកម្ពុជាក្រោម បានចាត់ទុកអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ របស់រាជរដ្ឋាភិបាល នៃកម្ពុជា ដោយដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាព្រឹត្តិការណ៍ដ៏កម្រ និង មានគុណតម្លៃជាប្រវត្តិសាស្ត្រក្នុងសង្គមជាតិខ្មែរទាំងមូល។

ក្នុងសេចក្តីប្រកាសព័ត៌មាន អង្គការសមាគមខ្មែរកម្ពុជាក្រោម បានបង្ហាញមានសេចក្តីសោមនស្សរីករាយ និងអបអរសាទរ ចំពោះ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដង្ហែទៅកាន់វត្តពោធិគិរីវង្សារាម ស្វាយសៀមថ្មី ស្ថិតក្នុងស្រុកថ្កូវ ខេត្តព្រះត្រពាំង កម្ពុជាក្រោម ជាការបង្ហាញ អំពីសេចក្តីសុខ សុវត្ថិភាព មហោឡារិក ក្រោមបរិយាកាសស្រស់ស្រាយ រួសរាយរាក់ទាក់ ពោរពេញដោយក្តីគោរពស្រឡាញ់ពីព្រះសង្ឃ និងជនរួមជាតិខ្មែរក្រោម។

បើតាមសមាគមនេះ ជាព្រឹត្តិការណ៍ដ៏កម្រ និងមានគុណតម្លៃជាប្រវត្តិសាស្ត្រក្នុងសង្គមជាតិខ្មែរទាំងមូល។ ពលរដ្ឋខ្មែរក្រោម តែងតែរំពឹង និងអំពាវនាវឲ្យមានព្រឹត្តិការណ៍បែបនេះជាយូរយារណាស់មកហើយ ដើម្បីធ្វើឲ្យបងប្អូន ជនរួមជាតិខ្មែរនៅកម្ពុជាក្រោម ដែលតែងតែចាត់ទុក ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា ជាឪពុក ម្តាយរបស់ខ្លួន ដូច្នោះដែរ ព្រោះជាឈាមជ័រ កំណើតខ្មែរតែមួយ។

សម្រាប់សមាគមនេះ ចាត់ទុក ការដង្ហែអង្គកឋិនទានទៅកាន់ទឹកដីកម្ពុជាក្រោម គឺជាការបង្កើតនូវភាពកក់ក្តៅ និងបង្កើននូវការផ្សារភ្ជាប់ចំណងមនោសញ្ចេតនាកាន់តែស្អិតរមួតក្នុងនិស្ស័យបងប្អូន ក្នុងគ្រួសារ សមដូចឈ្មោះអង្គកឋិនថា “អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ខ្មែរក្រោម ខ្មែរលើ ខ្មែរកណ្តាលគឺជាខ្មែរតែមួយ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង