Cctimesw1140xh150cm copy

កូរ៉េខាងជើងបាញ់«មីស៊ីលបាលិស្ទីគ»ជាច្រើនគ្រាប់មុនដំណើរការបោះឆ្នោតអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើងនៅព្រឹកថ្ងៃអង្គារទី ៥ វិច្ឆិកានេះបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនទៅលើអាកាសប៉ុន្មានម៉ោងមុនពេលពលរដ្ឋអាម៉េរិកធ្វើដំណើរទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីលើកទី ៤៧។ ការបាញ់បង្ហោះនេះធ្វើឡើងចំពេលដែលភាពតានតឹងរវាងអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនកាន់តែមានភាពជម្រូងជម្រាស់កាន់តែខ្លាំងឡើង។

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Gen Nakatani

បើតាមរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Gen Nakatani បានអះអាងថាកូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីយ៉ាងតិចចំនួន ៧ គ្រាប់ ដោយមីស៊ីលហោះបានចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រហើយក៏ធ្លាក់ចូលក្នុងសមុទ្រតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។

ការបាញ់មីស៊ីជាថ្មីរបស់កូរ៉េខាងជើងមុនថ្ងៃបោះឆ្នោតអាម៉េរិកនេះមិនទាន់ត្រូវបានសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តធ្វើការឆ្លើយតបនៅឡើយនោះទេ ក៏ប៉ុន្តែការបាញ់បង្ហោះនេះអាចជាសញ្ញាមួយបង្ហាញពីភាពខ្លាំងរបស់កូរ៉េខាងជើងបង្ហាញទៅកាន់អាម៉េរិក និងដៃគូរបស់ខ្លួន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង