Img 1426
Swift cc time

ថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជានឹងអមដំណើរសម្ដេច ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជា នឹងអមដំណើរសម្ដេច ហ៊ុន ម៉ាណែតក្នុ នាយករដ្ឋមន្រ្តិនៃកម្ពុជា ក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គ (GMS) លើកទី៨ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងគុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសរបស់សមាគមឧកញ៉ាកម្ពុជា។

បើតាមសេចក្ដីប្រកាស អ្នកឧកញ៉ា ហាន់ ឃៀង អនុប្រធានសមាគមឧកញ៉ាកម្ពុជា នឹងដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុដែលមានសមាសភាពដូចជា អ្នកឧកញ៉ា លី សាំងឡេង អ្នកឧកញ៉ា ស៊ី ម៉េងឃៀង ជំទាវឧកញ៉ា កង លាប និង លោក ម៉ៅ សុទ្ធីវឌ្ឍ ដើម្បីចូលរួមអមដំណើរ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គ (GMS) លើកទី៨ កិច្ចប្រជុំកំពូល ACMECS លើកទី១០ និងកិច្ចប្រជុំកំពូល CLMV លើកទី១១ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងគុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤៕


Khcct banner

អត្ថបទទាក់ទង