Img 1426
Swift cc time

សម្ដេច ហ៊ុន សែន ស្នើឲ្យសមត្ថកិច្ចនាំខ្លួនលោក លី សាម៉េត ទោះចេញវីដេអូសូមទោស

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ បន្ទាប់ពីឃើញវីដេអូសារភាព និងសូមទោសរបស់ លោក លី សាម៉េត ចំពោះកំហុសរបស់ខ្លួនកន្លងទៅ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឱ្យសមត្ថកិច្ច កងរាជអាវុធហត្ថនាំខ្លួន លោក លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់ ដោយសម្តេចបានបញ្ជាក់ថា «មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោស ត្រូវបានរួចខ្លួននោះឡើយ»។

សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រសាសន៍ថា «សម្ដេចសូមបញ្ជាក់ជូនថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។ ជំនួយការសម្ដេចម្នាក់ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួន រង់ចាំការកាត់ទោស ដោយសារជាប់ពាក់ពន្ធ័ឆបោកជាមួយ លី សាម៉េត នេះ។

ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួន ហើយសូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់។

លី សាម៉េត បានសុំពេលព្យាបាលខ្លួននៅផ្ទះមុនពេលចូលខ្លួន ឱ្យតុលាការកាត់ទោស។ មិនអាចធ្វើបែបនេះបានឡើយនគរបាលយុត្តិធម៌ ត្រូវតែនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី។ សម្ដេចសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យ លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ»។

សម្តេច ហ៊ុន សែន បានបញ្ជាក់ទៀតថា ជំនួយការសម្តេច ហ៊ុន សែន ម្នាក់ឈ្មោះលោក ដួង តារា ត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោសដោយសារជាប់ពាក់ពន្ធ័ឆបោកជាមួយ lលោក លី សាម៉េត។ សម្តេចសង្កត់ធ្ងន់ថា គ្មានការលើកលែងទោសឲ្យអ្នកទាំងពីរនេះឡើយ៕


Khcct banner

អត្ថបទទាក់ទង