681 ezgif.com resize
Swift cc time

ការបោះជំរំកាយរឹទ្ធិរៀមច្បងថ្នាក់ជាតិលើកទី២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១-៦ វិច្ឆិកា នៅខេត្តកំពង់ធំ

យុវជន
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

កំពង់ធំ៖ ការបោះជំរំកាយរឹទិ្ធរៀមច្បងថ្នាក់ជាតិលើកទី២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តកំពង់ធំ ចូលរួមដោយប្រតិភូកាយរឹទ្ធិ និងយុវជនស្ម័គ្រចិត្ត ២៥រាជធានីខេត្ត ដើម្បីអភិវឌ្ឍសមត្ថភាព និងជំរុញទំនាក់ទំនងអន្តរជំនាន់។

ការបោះជំរំកាយរឹទិ្ធរៀមច្បងថ្នាក់ជាតិលើកទី២ ក្រោមប្រធានបទ “ចូលរួមកាយរឹទិ្ធកម្ម ដើម្បីវឌ្ឍនភាពអនាគតរបស់ខ្ញុំ” (Engage with Scouting, My Thriving Future) ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ចូលរួមដោយប្រតិភូកាយរឹទ្ធិ និងយុវជនស្ម័គ្រចិត្ត ពី ២៥រាជធានីខេត្ត ចំនួនជាង ៤៥០នាក់។ ការបោះជំរំ រៀបចំឡើងដើម្បីអភិវឌ្ឍកាយរឹទិ្ធរៀមច្បង ទាំងខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងផ្លូវអារម្មណ៍ ដើម្បីក្លាយជាយុវជនល្អ និងជាធនធានល្អ។

គួរបញ្ជាក់ថា ការបោះជំរំកាយរឹទ្ធិបានធ្វើឡើងជាច្រើនលើកមកហើយ ពោល ការបោះជំរំកាយរឹទិ្ធជំទង់ថ្នាក់ជាតិ បានរៀបចំ ៥ដង ការបោះជំរំកាយរឹទិ្ធរៀមច្បងថ្នាក់ជាតិ ២ដង ការបោះជំរំមេដឹកនាំកាយរឹទិ្ធថ្នាក់ជាតិ ២ដង និងការបោះជំរំកាយរឹទិ្ធប្អូនថ្នាក់ជាតិ ១ដង៕


Khcct banner

អត្ថបទទាក់ទង