681 ezgif.com resize
Swift cc time

សមាគមកាយឫទ្ធិនារីកម្ពុជាបោះជំរំដ៏ធំប្រចាំឆ្នាំនៅខេត្តមណ្ឌលគិរីដើម្បីជំរុញភាពជាអ្នកដឹកនាំ

យុវជន
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

មណ្ឌលគិរី៖ សមាគមកាយឫទ្ធិនារីកម្ពុជា បានបោះជំរំ នៅខេត្តមណ្ឌលគិរី ក្រោមប្រធានបទ“យុវតីយើង អនាគតអ្នកដឹកនាំយើង” រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ដល់ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីបណ្តុះបណ្តាល និងជំរុញគុណតម្លៃយុវតីក្នុងភាពជាអ្នកដឹកនាំ។

យោងតាមសមាគមកាយឫទ្ធិនារីកម្ពុជាបានបញ្ជាក់ថា សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំការបោះជំរំដ៏ធំនៅខេត្តមណ្ឌលគិរី ក្រោមប្រធានបទ“យុវតីយើង អនាគតអ្នកដឹកនាំយើង” ចាប់ពីថ្ងៃទី៣១ ដល់ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ រយៈពេល៤ថ្ងៃ ដែលចូលរួមដោយសមាជិការបស់សមាគមកាយប្ញទ្ធិនារីទាំង ៦សាខា រួមមាន៖ សាខាក្រុងភ្នំពេញ ខេត្តកណ្ដាល ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តពោធិ៍សាត់ និងខេត្តមណ្ឌលគិរី ដើម្បីបណ្តុះបណ្តាល រៀបចំនូវសកម្មភាពជួយសង្គម សកម្មភាពកម្សាន្ត និងការជំរុញគុណតម្លៃយុវតីក្នុងភាពជាអ្នកដឹកនាំ។

ការបោះជំរំបានធ្វើឡើងដើម្បីផ្តល់នូវចំណេះដឹង បទពិសោធន៍ទាំងជីវិតការងារ និងការរស់នៅជាមួយគ្នាដល់សមាជិកទាំងអស់ រួមទាំងបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំដល់យុវតីផងដែរ៕


Khcct banner

អត្ថបទទាក់ទង