កំពត៖ សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពតបានបោះជំរំ នៅខេត្តកំពត ក្រោមប្រធានបទ“យុវតីយើង អនាគតអ្នកដឹកនាំយើង” រយៈពេល៤ថ្ងៃ ៣យប់ ចាប់ពីថ្ងៃទី ២៦ ដល់ទី២៩ ខែតុលា ឆ្នាំ២០២៤ ដើម្បីបណ្តុះបណ្តាល និងជំរុញគុណតម្លៃយុវតីក្នុងភាពជាអ្នកដឹកនាំ។
យោងតាមសមាគមកាយឫទ្ធិនារីកម្ពុជាបានបញ្ជាក់ថា សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពតបានបញ្ចប់ការបោះជំរំនៅកំពត ក្រោមប្រធានបទ“យុវតីយើង អនាគតអ្នកដឹកនាំយើង” ចាប់ពីថ្ងៃទី ២៦ ដល់ទី២៩ ខែតុលា ឆ្នាំ២០២៤ រយៈពេល៤ថ្ងៃ ៣យប់ ដែលចូលរួមដោយប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត និងសមាជិកាសកម្មទាំងអស់ ដើម្បីបណ្តុះបណ្តាល និងជំរុញគុណតម្លៃយុវតីក្នុងភាពជាអ្នកដឹកនាំ។
ការបោះជំរំបានធ្វើឡើងដើម្បីផ្តល់នូវចំណេះដឹង បទពិសោធន៍ទាំងជីវិតការងារ និងការរស់នៅជាមួយគ្នាដល់សមាជិកទាំងអស់ រួមទាំងបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំដល់យុវតីផងដែរ៕