Cctimesw1140xh150cm copy

បាត់ដំបងជាប់ជ័យលាភីទីក្រុងទេសចរណ៍គ្មានផ្សែងបារី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
ពិធីប្រកាសជាផ្លូវការទីក្រុងបាត់ដំបងជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី។ ប្រភពរូបភាព៖ ក្រសួងទេសចរណ៍

បាត់ដំបង៖ ខេត្តនិងក្រុងបាត់ដំបងបានក្លាយជាខេត្តជាប់ជ័យលាភីទីក្រុងទេសចរណ៍គ្មានផ្សែងបារីដែលជាសមិទ្ធផលដល់ធំធេងមួយសម្រាប់ខេត្តបាត់ដំបង និងក្រុងបាត់ដំបងនេះបើតាមការគូសបញ្ជាក់ពីលោករដ្ឋមន្ត្រី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុងកម្មវិធីប្រកាសជាផ្លូវការទីក្រុងបាត់ដំបងជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី។

ថ្លែងក្នុងពិធីប្រកាសជាផ្លូវការទីក្រុងបាត់ដំបងជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីលោករដ្ឋមន្ត្រី ហួត ហាក់ បានផ្តល់អនុសាសន៍ដល់រដ្ឋបាលក្រុងបាត់ដំបងត្រូវបន្តអនុវត្តជាប្រចាំនូវគោលការណ៍បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ឱ្យស័ក្តិសមជាជ័យលាភី «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី»។

លោករដ្ឋមន្ត្រីក៏បានស្នើឲ្យ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងសហការជាមួយមន្ទីរទេសចរណ៍ខេត្តបាត់ដំបងពិនិត្យលទ្ធភាព លើកផ្លាកតាំងបង្ហាញតំបន់រមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្ត និងនៅតាមបណ្តាស្រុកនានា ឱ្យបានផុលផុស ដើម្បីផ្តល់ព័ត៌មាន និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកម្សាន្ត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង