Cctimesw1140xh150cm copy

ក្រសួងប្រៃសណីយ៍ផ្តល់«អាហារូបករណ៍១០០កន្លែង»សម្រាប់ថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យចំនួន២

យុវជន
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផ្តល់អាហារូបករណ៍ចំនួន ១០០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យចំនួន២ លើជំនាញបច្ចេកវិទ្យាឌីជីថល សម្រាប់យុវជន យុវនារី ដែលមានបំណង និងមានចំណាប់អារម្មណ៍បន្តការសិក្សាលើជំនាញនេះ ដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។

យោងតាមការចេញផ្សាយរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ចាក់ថា ក្រសួងនឹងផ្តល់អាហារូបករណ៍ចំនួន ១០០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលនៅសាកលវិទ្យាល័យចំនួន២ ដែលផ្តល់ឱកាសដល់យុវជន យុវនារីឆ្នើមដែលមានចំណាប់អារម្មណ៍ចង់បន្តការសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល។ អាហារូបករណ៍នេះ នឹងផ្តល់ជូននៅសាកលវិទ្យាល័យ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា អាហារូបករណ៍១០០% ចំនួន ២៥កន្លែង និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ អាហារូបករណ៍៧៥% ចំនួន ៧៥កន្លែង។

គួរបញ្ជាក់ថា ការជ្រើសរើសនេះ ត្រូវតែជាបេក្ខជនដែលជាសិស្សបញ្ចប់សញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ ឬជំនាញដែលពាក់ព័ន្ធ រួមទាំងមានGPA យ៉ាងតិច ៣.០ , សម្រាប់សាកលវិទ្យាល័យ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បេក្ខជនត្រូវមានកម្រិតភាសាអង់គ្លេស IELTS យ៉ាងតិច ៥.០ ឬ វិញ្ញាបនបត្រដែលមានតម្លៃស្មើ , និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ បេក្ខជនត្រូវមានកម្រិតភាសាអង់គ្លេស IELTS យ៉ាងតិច ៦.៥ ឬ TOEFL IBT យ៉ាងតិច ៧៩, ហើយត្រូវឆ្លងកាត់ការសម្ភាសន៍ជ្រើសរើសផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង