ថៃ៖ តំបន់មួយចំនួនក្នុងប្រទេសថៃនៅរសៀលថ្ងៃច័ន្ទនេះកំពុងតែរងការវាយប្រហារពីព្យុះត្រាមី ដែលបានវាយប្រហារលើភាគកណ្ដាលនៃប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យ ដោយបានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង នឹងខ្យល់កន្ត្រាក់យ៉ាងខ្លាំងក្លា ព្យុះនេះ កំពុងបន្តធ្វើដំណើរចាកចេញពីប្រទេសវៀតណាមទៅកាន់សមុទ្រចិនខាងត្បូង និងឆ្ពោះទៅកាន់ភាគឦសាននៃប្រទេសថៃនាថ្ងៃចន្ទនេះ។
យោងតាមការចុះផ្សាយរបស់កាសែតថៃព្យុះ Trami បានចាកចេញពីភាគកណ្តាលនៃប្រទេសវៀតណាម នៅថ្ងៃចន្ទនេះ ហើយបានបក់បោកឆ្ពោះទៅកាន់សមុទ្រចិនខាងត្បូង មានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីភាគឦសាននៃទីក្រុង Da Nang ។ ព្យុះនេះ មានល្បឿនខ្យល់ប្រហែល ៦៥ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលកំពុងផ្លាស់ទីទៅកាន់ភាគឦសាននៃប្រទេសថៃ ក្នុងល្បឿនប្រហែល ១០ គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះនេះនឹងបានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង នឹងខ្យល់កន្ត្រាក់ជាបន្តបន្ទាប់ ដែលបង្កការវាយប្រហារខេត្តមួយចំនួន រួមមានខេត្ត អាំណាត ចំរើន, មុខដាហាន និង រ៉ាឆាថានី។ អាជ្ញាធរថៃបានអំពាវនាវឲ្យពលរដ្ឋរក្សាការប្រុងប្រយ័ត្ននិងស្វែងរកទីកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន៕