Cctimesw1140xh150cm copy

តួកគីបើកការវាយប្រហារចូលអ៊ីរ៉ាក់ និងស៊ីរី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អង់ការ៉ា៖ តួកគីបានបើកការវាយប្រហារតាមផ្លូវអាកាសថ្មីលើក្រុមសកម្មប្រយុទ្ធ Kurdistan Workers Party (PKK) នៅភាគខាងជើងប្រទេសស៊ីរី និងអ៊ីរ៉ាក់ពេញមួយយប់ ដោយបានសម្លាប់ក្រុមសកម្មប្រយុទ្ធចំនួន ៥៩ នាក់ ដើម្បីជាការឆ្លើយតបទៅនឹងក្រុមភេរវករស៊ីរី និងអ៊ីរ៉ាក់ ដែលបានសម្លាប់មនុស្ស ៥ នាក់នៅក្នុងប្រទេសតួកគីកាលពីយប់ថ្ងៃព្រហស្បតិ៍។

យោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកតួកគីលោក Ali Yerlikaya បានឲ្យដឹងថាក្រុមភេរវករជាបុរសគឺជាជាសមាជិក PKK ដែលក្រុមនោះច្រើនមានទីតាំងឈរជើងក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ចំណែកភេរវករដែលជាស្ត្រី មិនទាន់ត្រូវបានគេកំណត់អត្តសញ្ញាណនៅឡើយ។

រូបជនដៃដល់បើកការវាយប្រហារក្នុងប្រទេសតួកគី

លោកបន្តថាកងកម្លាំងតួកគីបានវាយប្រហារលើគោលដៅ PKK ចំនួន ២៩ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និង ១៨ នៅភាគខាងជើងប្រទេសស៊ីរី ដោយមានក្រុមសកម្មប្រយុទ្ធចំនួន ៥៩ នាក់ រួមទាំងពីរនាក់ដែលដែលជាមេភេរវកម្មជាន់ខ្ពស់ក៏ត្រូវបានសម្លាប់ក្នុងការវាយប្រហារផងដែរ។

គួរបញ្ជាក់ថាក្រុមភេរវករពីរនាក់បុរសម្នាក់និងស្ត្រីម្នាក់បានធ្វើការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ដោយកាំភ្លើងស្វ័យប្រវត្តិនិងគ្រឿងផ្ទុះនៅលើទីស្នាក់ការកណ្តាលនៃឧស្សាហកម្មអាកាសចរណ៍តួកគី (TUSAS) ក្នុងទីក្រុងអង់ការ៉ាដោយក្នុងការវាយប្រហារនោះបានសម្លាប់មនុស្ស៥នាក់ និងមានមនុស្ស២២នាក់ផ្សេងទៀតរងរបួស៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង