Cctimesw1140xh150cm copy

ខេត្តសៀមរាបនឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ«ខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន» ឆ្នាំ២០២៤

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ CCFR

ភ្នំពេញ៖ ខេត្តសៀមរាបនឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ«ខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន»ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ ការសម្រេចនេះក្រោយរាជរដ្ឋាភិបាល បានយល់ព្រមជាគោលការណ៍អនុញ្ញាតឱ្យសមាគមមិត្តភាពកម្ពុជា-ចិន ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន ឆ្នាំ២០២៤ ដែលត្រូវសហការជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ និងជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យសន្និសីទទទួលបានជោគជ័យ។

នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នាទីស្នាក់ការកណ្តាលសមាគមមិត្តភាពកម្ពុជា-ចិន មានរៀបចំ«កិច្ចប្រជុំរៀបចំគណៈកម្មាធិការចំពោះកិច្ច ដើម្បីរៀបចំសន្និសីទខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន ឆ្នាំ២០២៤» ក្រោមក្រោមអធិបតីភាពលោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ព្រមទាំងមានការអញ្ជើញចូលរួមពី លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងថ្នាក់នាំជាច្រើនរូបនៃសមាគម។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីប្រមូលធាតុចូល និងមតិយោបល់ពីថ្នាក់ដឹកនាំនៃសមាគម ដើម្បីត្រៀមរៀបចំសន្និសីទខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមជម្រាបផងដែរ រាជរដ្ឋាភិបាល បានយល់ព្រមជាគោលការណ៍អនុញ្ញាតឱ្យសមាគមមិត្តភាពកម្ពុជា-ចិន ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន ឆ្នាំ២០២៤ ដែលត្រូវសហការជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ និងជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យសន្និសីទទទួលបានជោគជ័យ។ កិច្ចប្រជុំនេះប្រព្រឹត្តដោយទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីគាប់ចិត្ត ក្រោមបរិយាកាសស្និតស្នាល៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង