ចិន៖ ប្រទេសចិននៅថ្ងៃទី ២៣ តុលា នេះបានដាក់ដំណើរការតេស្តឆ្កែយន្ត Quadruped ដែលគេស្គាល់ថាជា Robot dogs ដែលមានសមត្ថភាពក្នុងការធ្វើតេស្តឡើងជណ្តើរ និងឆ្លងកាត់ផ្លូវភ្នំនៅក្នុងតំបន់ទេសភាពភ្នំ Taishan នៅភាគខាងជើងប្រទេសចិន ឆ្កែយន្តនេះអាចដឹកសំរាមឡើងចុះភ្នំបានធម្មតាដោយធ្វើការបញ្ជាពីមនុស្ស។
តាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋចិនឆ្កែយន្តនេះ ត្រូវបានគេប្រើប្រាស់ជាចម្បងក្នុងវិស័យនានា រួមទាំងការត្រួតពិនិត្យថាមពល និងការសង្គ្រោះមនុស្សក្នុងការឆាបឆេះ បច្ចុប្បន្នឆ្កែយន្តនេះកំពុងតែមានការគាំទ្រជាខ្លាំងពីប្រជាជនចិន ដែលជឿជាក់ថាការប្រើប្រាស់ឆ្កែយន្តនេះអាចនិងជួយសម្រួលកម្លាំងរបស់មនុស្សបាន។
អ្នកជំនាញ Robot ចិនបានអះអាងពេលនេះលោកកំពុងធ្វើតេស្តលើផ្លូវផ្សេងៗគ្នា ដើម្បីមើលពីភាពប្រែប្រួលរបស់ឆ្កែយន្ត និងងាយស្រួលក្នុងការសិក្សាបន្ថែម។ លោកបានឲ្យដឹងទៀតថានៅឆ្នាំ ២០២៣ តំបន់ទេសភាពភ្នំ Taishan បានទទួលការបំបែកកំណត់ត្រាភ្ញៀវទេសចរ ៨.៦២ លាននាក់ ហើយសំរាម ២៤.០០០ តោនបានកើតឡើងក្នុងតំបន់ទេសចរនេះ ដោយការនោះសំរាមត្រូវបានដឹកជញ្ជូនដោយមនុស្សតែប៉ុណ្ណោះដែលចំណាយកម្លាំង និងការលំបាកជាខ្លាំង លោករំពឹងថាឆ្កែយន្តនេះនិងអាចជួយសម្រាលការងារមនុស្សបានជាច្រើននាថ្ងៃអនាគត៕