ឥណ្ឌូនេស៊ី៖ យន្តហោះខ្នាតតូចរបស់ក្រុមហ៊ុនអាកាសចរណ៍ SAM Air របស់ប្រទេសឥណ្ឌូនេស៊ីបានធ្លាក់នៅក្នុងខេត្ត Gorontalo កោះ Sulawesi កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សទាំង៤នាក់នៅលើយន្តហោះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតឥណ្ឌូនេស៊ី។
បើតាមមន្រ្តីឥណ្ឌូនេស៊ីយន្តហោះប្រភេទ PK SMH បានធ្លាក់បន្ទាប់ពីបាត់បង់ទំនាក់ទំនងជាមួយមន្ត្រី អាកាសចរ ដោយយន្តហោះបានចាកចេញពីអាកាសយានដ្ឋាន Djalaluddin Gorontalo នៅម៉ោង ៧ ព្រឹក ដោយឆ្ពោះទៅកាន់អាកាសយានដ្ឋាន Bumi Panua Pohuwato ក្រោយមកក៏បានដំណឹងឈឹង។
ឧប្បត្តិហេតុដែលធ្លាក់នេះត្រូវបានគេរាយការណ៍ថាបានធ្លាក់នៅជិតអាកាសយានដ្ឋាន Bumi Panua Pohuwato ។ជនរងគ្រោះទាំង៤នាក់ រួមមាន អ្នកបើកយន្តហោះម្នាក់ វិស្វករ និងអ្នករួមដំណើរម្នាក់ ត្រូវបានប្រទះឃើញស្លាប់។ មូលហេតុនៃឧបទ្ទវហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕