Cctimesw1140xh150cm copy

លោក កៅ ថាច ណែនាំការងារមួយចំនួនដល់ក្បាលម៉ាស៊ីនថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាប្រចាំតំបន់២ក្នុងប្រទេសណូវ៉ែលហ្សេឡង់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ទីក្រុងហុកស្បេ -ប្រទេសនូវ៉ែលហ្សេឡង់៖ ឆ្លៀតក្នុងដំណើរចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាសមាជិកបក្សប្រជាជនកម្ពុជា ដែលកំពុងរស់នៅ ប្រទេសនូវ៉ែលហ្សេឡង់ លោក កៅ ថាច នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បានចូលរួមសំណេះសំណាល និងណែនាំការងារ មួយចំនួន ជូនដល់ក្បាលម៉ាស៊ីន ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ប្រចាំតំបន់ ហុកស្បេ និង ណែបភា ប្រទេសនូវ៉ែលហ្សេឡង់។

ក្នុងឱកាសនោះ លោកបានធ្វើការរំលឹកជូនអំពី សាវតាប្រវត្តិសាស្ត្រនៃការបង្កើតគណបក្សប្រជាជនកម្ពុជា និងសកម្មភាព នៃការតស៊ូ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបញ្ចប់សង្គ្រាមទាំងស្រុង នៅកម្ពុជា ,ទប់ស្កាត់ការកាប់សម្លាប់ខ្មែរ និងខ្មែរ និងទប់ស្កាត់ការវិលត្រលប់វិញនូវរបបខ្មែរក្រហម និងបង្រួបបង្រួមជាតិ ។ បន្ថែមលើនេះ សកម្មភាពជាស្នាដៃជាច្រើន របស់គណបក្សប្រជាជនកម្ពុជា ដែលបានខិតខំការពារ សន្តិភាព, រក្សាស្ថិរភាពនយោបាយ, និងជំរុញការអភិវឌ្ឍប្រទេស លើគ្រប់វិស័យ អោយមាន ការរីកចំរើន ជាបន្តបន្ទាប់ តាមជំហាន ដោយមានចង្ខុវិស័យច្បាស់លាស់។

បន្ថែមលើនេះ លោក កៅ ថាច បានធ្វើការចែករំលែកនូវបទពិសោធន៍ការងារផ្ទាល់ខ្លួន លើកិច្ចការមូលដ្ឋាន និងបានចែករំលែកនូវចំណេះដឹងស្តីពី "បុព្វហេតុ សមិទ្ធិផល និងបណ្តាមេរៀនជាប្រវត្តិសាស្ត្រ និង គោលការណ៍ជាសារវ័ន្តមួយចំនួនដើម្បីក៏សាងបក្សប្រជាជនកម្ពុជា" ដើម្បីទុកជាចំណេះដឹង និង ទុកជាមូលដ្ឋានក្នុងការបំពេញការងារ សម្រាប់ដល់បងប្អូន។

ជាមួយគ្នានេះ លោកបានធ្វើការណែនាំ ដល់បងប្អូនក្បាលម៉ាស៊ីនបក្សប្រចាំតំបន់ ហុកស្បេ -ណែបភា៖

- ត្រូវពង្រឹង និងពង្រីកសមាជិកបក្ស អោយបាន ច្រើនបន្ថែមទៀត ដោយរក្សាកំលាំងចាស់ និងបង្កើនកំលាំងថ្មី

- ផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដល់បងប្អូនសមាជិកបក្ស និងវាយបករាល់មតិប្រឆាំងទាំងឡាយណា ដែលប៉ះពាល់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា

-ឧស្សាហ៍ទំនាក់ទង និងសួរសុខទុក្ខ ដល់បងប្អូនសមាជិកបក្សរបស់យើង និងជួយដោះស្រាយនូវបញ្ហាប្រឈមទាំងឡាយ ក្នុងករណីបងប្អូនសមាជិកបក្សយើងជួបប្រទះ។

-ត្រូវពង្រឹង យន្តការណ៍ដឹកនាំ ក្រុម និង រៀបចំការប្រជុំទៀងទាត់ ដើម្បីត្រួតពិនិត្យមើលការងារ និងស្វែងរកចំនុចខ្សោយ ដើម្បីធ្វើការកែប្រែកំហុសទាំងនោះ

-ត្រូវមានស្មារតីទទួលខុសត្រូវលើការងារ, មានសីលធម៌, មានសុជីវធម៌ , ពង្រឹងសាមគ្គីភាព និងមានឯកភាពផ្ទៃក្នុងក្រុម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង