Cctimesw1140xh150cm copy

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ ការបោះបង្គោលព្រំដែន និងការស្ថាបនាផ្លូវតាមខ្សែបន្ទាត់ព្រំដែន គឺជាការអនុវត្តគោលនយោបាយ ព្រំដែនសន្តិភាព មិត្តភាព

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ខេត្តមណ្ឌលគិរី៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បានថ្លែងចាត់ទុក ភារកិច្ចស្នូលរបស់កងកម្លាំងក្នុងសម័យសន្តិភាព គឺការពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាប្រទេសជិតខាង និងស្ថាបនាខឿនការពារជាតិជាហេដ្ឋារចនាសម្ព័ន្ធតាមបន្ទាត់ព្រំដែន មិនបង្កើតឲ្យមានបញ្ហានៅតាមតំបន់បន្ទាត់ព្រំដែន ដោយអនុវត្តតាមគោលនយោបាយរបស់សម្ដេច ហ៊ុន សែន និង បន្តអនុវត្តប្រកបដោយភាពប៉ិនប្រសប់ ឈ្លាសវៃរបស់សម្ដេច ហ៊ុន ម៉ាណែត ធ្វើឲ្យព្រំដែនក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ការលើកឡើងនេះ ធ្វើឡើងក្នុងពេលលោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ចុះសួរសុខទុក្ខ កម្លាំងវិស្វកម្ម អគ្គបញ្ជាការ និងកម្លាំងប្រដាប់អាវុធតាមព្រំដែន នៅភូមិសាស្ត្រស្រុកអូររាំង និង ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។

ក្នុងដំណើរចុះសួរសុខទុក្ខនោះ លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ វាយតម្លៃខ្ពស់ចំពោះស្មារតីតស៊ូ លះបង់កម្លាំងកាយចិត្ត និងជម្នះគ្រប់ឧបសគ្គ ប្រកបដោយវីរភាពអង់អាចក្លាហានរបស់កងកម្លាំងនៃកងយោធពលខេមរភូមិន្ទ និង នគរបាលជាតិ ដែលអនុវត្តភារកិច្ចយាមល្បាតផង ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមផង ព្រមទាំងកសាងផង។

លោក អគ្គមេបញ្ជាការ បានណែនាំដល់កងឯកភាពស្ថាបនាផ្លូវថ្នល់ ចំណុះបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ត្រូវខិតខំធ្វើការឱ្យមានគុណភាព, ប្រុងប្រយ័ត្នកុំឱ្យមានគ្រោះថ្នាក់, សហការល្អជាមួយសមត្ថកិច្ច អាជ្ញាធរដែនដីកុំឱ្យមានប្រព្រឹត្តិបទល្មើស, ថែរក្សាសុខភាពឱ្យបានល្អ និងបង្កបង្កើនផល ដាំដុះ និងចិញ្ចឹមសត្វទុកជាអាហារ និង សំណូមពរដល់អាជ្ញាធរខេត្តឱ្យឧស្សាហ៍មកជួបសំណេះសំណាលជាមួយកងកម្លាំង និង ណែនាំប្រាប់កងកម្លាំងដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង