Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្មវិធី«ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា» នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤-១៥ ខែធ្នូ

យុវជន
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
ការតាំងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា

ភ្នំពេញ៖ កម្មវិធី ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា២០២៤ ( Air & Tech Show 2024 ) លើកទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤-១៥ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅមូលដ្ឋានទ័ពអាកាសពោធិចិនតុង ដែលនឹងបង្ហាញនូវពិពរណ៍យន្តហោះ រួមទាំងស្នាដៃប្រកួតបច្ចេកវិទ្យាប្លែកៗផងដែរ។

កម្មវិធី ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា២០២៤ ( Air & Tech Show 2024 ) លើកទី៤ នឹងបង្ហាញនូវពិពរណ៍យន្តហោះជាច្រើន និងស្នាដៃប្រកួតបច្ចេកវិទ្យាប្លែកៗរបស់យុវជនសម័យថ្មី លើវិញ្ញាសាចំនួន ៤ រួមមាន ការប្រកួតមនុស្សយន្ត ការប្រកួតយន្តហោះបញ្ជា ការប្រកួតរ៉ូបូតចម្បាំង និងការប្រកួតប្រណាំងដ្រូន។ កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤-១៥ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅមូលដ្ឋានទ័ពអាកាសពោធិចិនតុង។

គួរបញ្ជាក់ថា កម្មវិធី ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា បានរៀបចំ ៣លើករួចទៅហើយ កាលពីឆ្នាំ ២០១៨ ២០១៩ និង ២០២១ ដែលបានប្រមូលផ្តុំនូវអ្នកទស្សនាជាច្រើន និងទទួលបទពិសោធន៍អង្គុយសាកល្បងលើឧទ្ធម្ភាគចក្រផងដែរ។ បន្ថែមពីនេះ កម្មវិធីលើកទី៤នេះ នឹងនាំមកនូវចំនេះដឹង និងបទពិសោធន៍ថ្មីៗផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង