Cctimesw1140xh150cm copy

វេទិកា«ឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា២០២៤» នឹងប្រព្រឹត្តនៅថ្ងៃទី១៩-២០ ខែតុលា

យុវជន
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ កម្មរិធីវេទិកា«ឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា២០២៤» (CAMEX Cambodia Higher Education Forum and Exhibition 2024) នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលផ្តល់ឱកាសដល់សិស្សានុសិស្សដែលទើបប្រឡងចប់ថ្នាក់ទី១២ ស្វែងយល់ពីមុខជំនាញដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។

យោងតាមការផ្សព្វផ្សាយរបស់សហភាពសហព័ន្ធយុវជនកម្ពុជាបានឲ្យដឹងថា ស.ស.យ.ក. បានសហការជាមួយ CAMEX ដើម្បីរៀបចំកម្មរិធីវេទិកា«ឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា២០២៤»(CAMEX Cambodia Higher Education Forum and Exhibition 2024) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីផ្តល់ជាវេទិកាដល់ប្អូនៗដែលទើបប្រឡងចប់ថ្នាក់ទី១២ បានសិក្សាស្វែងយល់ ទទួលបានការណែនាំពីវាគ្មិនអំពីមុខជំនាញ រួមទាំងការតាំងពិព័រណ៍ពីសាកលវិទ្យាល័យរហូតដល់ ៣០+ ថែមទាំងឱកាសទទួលបាននូវអាហារូបករណ៍ក្នុងស្រុក និងក្រៅប្រទេស ព្រមទាំងទទួលបានបរិយាកាសសប្បាយៗពីការសម្តែងរបស់សិល្បករល្បីៗជាច្រើនរូបផងដែរ។

គួរបញ្ជាក់ថា វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា២០២៤នេះ មិនត្រឹមតែបង្ហាញពីការអប់រំប៉ុណ្ណោះទេ តែបានផ្តល់ឱកាសដល់សិស្សានុសិស្សស្វែងយល់ពីមុខជំនាញដែលខ្លួនចូលចិត្ត និងផ្លូវអនាគតរបស់ពួកគេផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង