
ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យលប់ឈ្មោះនាយទាហាន ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ចំពោះ លោក ស ប៊ុនសឿង អត្តលេខ ១៩៧៣៩២ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលបានប្រព្រឹត្តខុសបទបញ្ជា។ជាវិធានការ ក្រោយពីរកឃើញថា មន្ត្រីរូបនេះ ប្រើប្រាស់កម្លាំងខុសបទបញ្ជា យកឥទ្ធិពល និងអំណាចនៅក្នុងមុខតំណែងរបស់ខ្លួន ទៅប្រើដើម្បីសម្លុតគំរាមកំហែងបំពានសិទ្ធិប្រជាពលរដ្ឋ។
មុនសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបណ្តេញ លោក ស ប៊ុនសឿងន ចេញពីក្របខ័ណ្ឌ បន្ទាប់ពីស្រាវជ្រាវរកឃើញថា លោក ស ប៊ុនសឿង ក្នុងតំណែង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន បានប្រព្រឹត្តពាក់ព័ន្ធករណីដូចជា៖ ប្រើប្រាស់កម្លាំងខុសបទបញ្ជា, យកឥទ្ធិពល និងអំណាចនៅក្នុងមុខតំណែងរបស់ខ្លួន ទៅប្រើដើម្បីសម្លុតគំរាមកំហែងបំពានសិទ្ធប្រជាពលរដ្ឋ និងប៉ុនប៉ងនាំមនុស្សមកសួរនាំនៅ កងរាជអាវុធហត្ថខេត្តប៉ៃលិន ទាំងមិនមានបទល្មើស៕

