Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្តេច ហ៊ុន ម៉ាណែត ចូលក្រាបគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែ ក្នុងឱកាសព្រះរាជពិធីគម្រប់ ២០ព្រះវស្សានៃការគ្រងរាជ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៦តុលានេះ បានចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង ក្នុងឱកាសព្រះរាជពិធីគម្រប់ ២០ ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។

នាឱកាសនោះសម្តេច ហ៊ុន ម៉ាណែត បានថ្វាយព្រះមហាក្សត្រ និងសម្តេចម៉ែ នូវធនបត្រអនុស្សាវរីយ៍ប្រភេទ ២០០.០០០ រៀលថ្មី និងសៀវភៅក្បាច់បាតមូលដ្ឋានគ្រឹះនៃរបាំព្រះរាជទ្រព្យ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង