Cctimesw1140xh150cm copy

ក្រសួងរៀបចំដែនដីកំណត់ទិសដៅបន្តសម្រាប់កសាង«ខេត្តស្ទឹងត្រែង»ឱ្យកាន់តែរីកចម្រើនទៅមុខ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ស្ទឹងត្រែង៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា នេះជាពេលវេលាកំណត់ទិសដៅបន្តសម្រាប់កសាងខេត្តស្ទឹងត្រែងឱ្យកាន់តែរីកចម្រើនទៅមុខ ដោយរក្សាបាននូវសន្តិសុខស្បៀង និងស្ថេរភាពកំណើនសេដ្ឋកិច្ច។ ការថ្លែងនេះធ្វើឡើងក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង នាថ្ងៃទី១២ តុលា ២០២៤។

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍លើកឡើងពីការងារចាំបាច់បន្តសម្រាប់អនុវត្តរួមមាន៖

- ធនធានមនុស្ស៖ ការកសាងសមត្ថភាពមន្ត្រី កសាងស្ថាប័ន និងលើកទឹកចិត្តមន្ត្រីដែលអាចឆ្លើយតបទៅនឹងសង្គម និងសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន។

- ការរៀបចំដែនដី និងនគរូបនីយកម្ម៖ កំណត់តំបន់អភិរក្ស តំបន់កសិឧស្សាហកម្ម តំបន់ពាណិជ្ជកម្ម ទីប្រជុំជន លំនៅឋាន ដែលបង្កលក្ខណៈឱ្យវិនិយោគិនមកវិនិយោគច្រើនបន្ថែមទៀត។

- ការរៀបចំបុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ព្រមទាំងសំណង់ស្ថាបត្យកម្មអគារ។

- រៀបចំក្រុងឱ្យមានសម្រស់និងសោភ័ណភាពស្អាតដែលធ្វើឲ្យពលរដ្ឋជាពលរដ្ឋដែលមានទំនៀមទំលាប់ ប្រពៃណី វប្បធម៌ និងអរិយធម៌។

- ការងារដីសម្បទានដើម្បីសង្គមកិច្ច និងការអភិវឌ្ឍ៖ សូមគិតគូរទាំងសម្រាប់ប្រជាពលរដ្ឋទីទ័លក្រ និងមន្ត្រីរាជការ ព្រមទាំងកងកម្លាំងប្រដាប់អាវុធដែលមានជីវភាពខ្វះខាត។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង