Cctimesw1140xh150cm copy

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ប្រគល់បណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋស្រុកកោះញែក ខេត្តមណ្ឌលគិរី

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

មណ្ឌលគិរី៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១១តុលានេះ បានអញ្ជើញមកផ្ទាល់ក្នុងពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋស្ថិតនៅភូមិឈួល ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ 

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ពុកម៉ែបងប្អូននៅស្រុកកោះញែកដែលបានចូលរួមក្នុងការងារចុះបញ្ជីដីបង្ហើយ ដើម្បីទទួលបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់កម្មសិទ្ធិស្របច្បាប់។

លោក សាយ សំអាល់ ក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មេភូមិ មេឃុំ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានបំពេញបេសកកម្មដ៏វិសេសវិសាលថ្លៃថ្លាជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តមណ្ឌលគិរី រហូតសម្រេចបាននូវការចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូននាពេលនេះ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការចុះបញ្ជីដីបង្ហើយ គឺដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ បង្កើតនិងបង្កើនបរិយាកាសគ្មានវិវាទ ផ្តល់សេវាគាប់ចិត្តជូនប្រជាជន និងថែមទាំងរួមចំណែកបង្កើនចំណូលថវិកាជាតិផងដែរ។

ការងារចាំបាច់បន្តទៀត សូមចូលរួមគិតគូររៀបចំប្លង់គោលសម្រាប់ខេត្ត ដោយរៀបចំដីសម្រាប់កសិកម្ម លំនៅឋាន សួនច្បារ ព្រំប្រទល់ភូមិ ជាដើម ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជន និងជៀសវាងបញ្ហាទៅមុខទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង