ភ្នំពេញ៖ តម្លៃលក់រាយប្រេងឥន្ទនៈសម្រាប់អនុវត្តនៅកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែតុលា នឹងមានតម្លៃ៣,៩៥០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៣,៨០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី ១១ ខែតុលានេះ បានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនានា ដោយចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នឹងត្រូវលក់ក្នុងតម្លៃ ៣,៩៥០រៀល/លីត្រ (ឡើងថ្លៃ៥០៛) សម្រាប់សាំងធម្មតា EA92 និង ៣,៨០០រៀល/លីត្រ (ឡើងថ្លៃ១០០៛) សម្រាប់ប្រេងម៉ាស៊ូត។
គួរបញ្ជាក់ថា តម្លៃលក់រាយប្រេងឥន្ទនៈសម្រាប់អនុវត្តនៅកម្ពុជា កាលពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាក្នុងតម្លៃ ៣,៩០០រៀល/លីត្រ និងម៉ាស៊ូតត្រូវលក់ ៣,៧០០រៀល/លីត្រ៕