Cctimesw1140xh150cm copy

JCI នឹងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ និងថ្នាក់តំបន់ប្រចាំឆ្នាំ២០២៥ នៅថ្ងៃ ១២-១៥ តុលា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) នឹងមានការបោះឆ្នោតប្រចាំឆ្នាំ បូករួមទាំងកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ដែលប្រព្រឹត្តទៅនាពេលខាងមុខរយៈពេល៣ថ្ងៃ គឺពី ថ្ងៃទី១២ ដល់ ១៥ ខែតុលា ឆ្នាំ២០២៤ នៅឧទ្យានបោះតង់ នៃឧទ្យានជាតិគីរីរម្យ ខេត្តកំពង់ស្ពឺ។

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា គឺជាសភាដែលមានរចនាសម្ព័ន្ធផ្តល់ទំនុកចិត្តដល់ក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ និងតំបន់ បញ្ចេញសមត្ថភាពជាអ្នកដឹកនាំក្នុងមួយឆ្នាំ តាមរយៈការចូលរួមជាមួយគ្នាពិភាក្សាអំពីបញ្ហាដែលកើតមាននៅក្នុងសង្គម និងប្រជុំស្វែងរកដំណោះស្រាយឬវិធីសាស្ត្រសម្រួលដល់បញ្ហាទាំងឡាយដើម្បីកាត់បន្ថយបញ្ហាដែលមាននៅក្នុងសង្គមជាតិ។

កម្មវិធីការបោះឆ្នោតប្រចាំឆ្នាំ មានគោលបំណង ដើម្បីបោះឆ្នោតផ្តល់សេចក្តីទំនុកចិត្តជ្រើសរើសក្រុមប្រឹក្សាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់តំបន់សម្រាប់អាណត្តិថ្មីនាឆ្នាំ២០២៥ ដែលនឹងមានការចូលរួមជាពីគ្រប់ក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ ថ្នាក់តំបន់ រួមទាំងសមាជិក សាមាជិកាទាំងអស់គ្នា។

ទន្ទឹមគ្នានេះដែរ ក៏មានការរៀបចំកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំលើកទី៩ ក្រោមប្រធានបទ “១ជំហាន កំណត់ត្រា១“ ដែលធ្វើឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពដឹកនាំនៃយុវជនជំនាន់ក្រោយ ដោយលើកយកកម្មវិធីបណ្តុះបណ្តាលជាច្រើន។ កម្មវិធីបណ្តុះបណ្តាលរួមមាន ដូចតទៅ៖ ការធ្វើការងារជាក្រុម, ការយល់ដឹងអំពីពិធីការ, ជំនាញនិយាយជាទីសាធារណៈ, ការគ្រប់គ្រងអារម្មណ៍ផ្លូវចិត្ត និងភាពជាអ្នកដឹកនាំ, ការគ្រប់គ្រងគម្រោង, ការប្រាស្រ័យទំនាក់ទំនង, ការរៀបចំផែនការយុទ្ធសាស្ត្រ ព្រមទាំងដំណើរសមាជិកនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា។

គួរបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលនឹងមានវត្តមានគ្រូបង្វឹកជាច្រើនចូលរួមចែករំលែក តាមរយៈវិជ្ជាជីវៈរាងៗខ្លួន ដែលគ្រូបង្វឹកទាំងអស់គឺជាសមាជិកនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា និងជាអ្នកដឹកនាំដែលជាគម្រូដល់យុវជនជំនាន់ក្រោយទាំងអស់គួររៀនសូត្រតាម៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង