Cctimesw1140xh150cm copy

ក្រសួងអប់រំ ជ្រើសរើសនិស្សិតនារីមកស្នាក់នៅ«អន្តេវាសិក» ចំនួន ១០៤នាក់

យុវជន
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសនិស្សិតនារីមកស្នាក់នៅបណ្តោះអាសន្ននៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ចំនួន ១០៤នាក់ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងអប់រំនឹងជ្រើសរើសនិស្សិតនារីដែលមានជីវភាពក្រីក្រ ឫមានពិការភាព ហើយកំពុងសិក្សានៅតាមមហាវិទ្យាល័យនានា រួមទាំងនិស្សិតអាហារូបករណ៍ និងនិស្សិតបង់ថ្លៃសិក្សាឆ្នាំទី១ឲ្យដឹងថា មជ្ឈមណ្ឌលអនេ្តវាសិកនិស្សិតនារីរបស់ក្រសួងអប់រំយុវជន និងកីឡា ដែលស្ថិតនៅជាប់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយអនុញ្ញាតឲ្យស្នាក់នៅបណ្តោះអាសន្នចំនួន ១០៤នាក់។

ការជ្រើសរើសមានលក្ខខណ្ឌដូចជា ត្រូវតែជានិស្សិតឆ្នាំទី១ ដែលកំពុងសិក្សានៅមហាវិទ្យាល័យក្នុងរាជធានីភ្នំពេញ ចំពោះនិស្សិតដែលមកពីខេត្តត្រូវភ្ជាប់មកជាមួយលិខិតបញ្ជាក់ពីមេភូមិ មេឃុំ ហើយជ្រើសរើសតែនិស្សិតនារីនៅលីវ មានវិន័យ និងសីលធម៏ល្អ ដោយការដាក់ពាក្យរហូតដល់ថ្ងៃទី ២៥ ខែវិច្ជកា ឆ្នាំ២០២៤។


សូមជម្រាបថា ការផ្តល់អន្តេវាសិកស្នាក់នៅបណ្តោះអាសន្នដល់និស្សិតនារី បានជំរុញនិងផ្តល់ភាពងាយស្រួលដល់និស្សិតនារីក្រីក្រដែលមានបំណងមកសិក្សាបន្តនៅថ្នាក់ឧត្តមសិក្សា ដែលជួយដល់វិស័យអប់រំ និងការអប់រំខ្ពស់ដល់ប្រជាពលរដ្ឋ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង