Cctimesw1140xh150cm copy

អ៊ីស្រាអែលវាយចូល«ក្រុងបេរូត»កម្ទេចអាគារជាច្រើនខ្នង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ក្រុងបេរូត៖ យោធាអ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំម្តងទៀតលើទីក្រុងបេរូតកាលពីយប់ថ្ងៃព្រហស្បតិ៍ដែលបានធ្វើឲ្យមានសំឡេងផ្ទុះ និងស៊ីរ៉ែនរោទ៍ពាស់ពេញទីក្រុងបេរូតនៅយប់ថ្ងៃព្រហស្បតិ៍ ការវាយជាម្តងទៀតរបស់អ៊ីស្រាអែលគេឃើញមានផ្សែងហុយខ្នួលខ្មាញ់ឡើងលើអាកាស ហើយសំឡេងស៊ីរ៉ែនរថយន្តសង្គ្រោះបានបន្លឺឡើងពេញមួយយប់ក្នុងក្រុងបេរូត។

ការវាយប្រហារជាថ្មីម្តងទៀតរបស់អ៊ីស្រាអែលចូលកណ្តាលក្រុងនៃបេះដូងប្រទេសលីបង់ធ្វើឡើងជាថ្មីម្តងទៀតឆ្លើយតបទៅនិងការបាញ់មីស៊ីលរបស់សម្ព័ន្ធមិត្តលីបង់ គឺអ៊ីរ៉ង់ដែលបានបាញ់ស្រោចមីស៊ីលជាង២០០គ្រាប់ចូលដែនដីនៃប្រទេសអ៊ីស្រាអែលកាលពីដើមខែតុលា។

យោងតាមក្រសួងសុខាភិបាលលីបង់ ការវាយប្រហាររបស់អ៊ីស្រាអែលបានវាយប្រហារលើទីតាំងកណ្តាលក្រុងបេរូតចំនួនពីរ ដោយបានសម្លាប់មនុស្ស ២២ នាក់ និងរបួសជាង ១០០ នាក់ដែលនេះជាការវាយប្រហារសម្លាប់មនុស្សច្រើនជាងគេក្នុងកណ្តាលក្រុងបេរូតចាប់តាំងពីអ៊ីស្រាអែលបានបង្កើនយុទ្ធនាការទម្លាក់គ្រាប់បែកលើប្រទេសលីបង់កាលពីពីរសប្តាហ៍មុន។

អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកកម្ទេចអគារចាស់ពីរដែលមានកម្ពស់បី អាគារបានបាក់ដួលរលំនិងសម្លាប់មនុស្សនៅក្បែរ និងក្នុងអាគារជាង ២២ នាក់ និង១០០នាក់ទៀតរងរបួស សម្លេងផ្ទុះ និងគ្រាប់បែកបានលឺស្ទួតៗគ្នាដែលធ្វើឲ្យពលរដ្ឋលីបង់មានការភ័យខ្លាចជាខ្លាំងមិនធ្លាប់កើតមាន។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង