Img 1426
Swift cc time

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទឧបត្ថម្ភថវិកាមួយចំនួនដល់វិទ្យាល័យចំនួន២ក្នុងស្រុកខ្សាច់កណ្ដាល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ស្រុកខ្សាច់កណ្តាល-ខេត្តកណ្តាល៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ( ARDB) បានឧបត្ថម្ភថវិកាមួយចំនួនសម្រាប់វិទ្យាល័យទាំងពីរក្នុងស្រុកខ្សសាច់កណ្តាលគឺ វិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល និង វិទ្យាល័យ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល សម្រាប់ធ្វើការចំណាយចាំបាច់។ ការឧបត្ថម្ភនេះត្រូវបានធ្វើឡើងនាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ ដែលមានវត្តមានចូលរួមទាំង២កម្មវិធីសរុបចំនួន ៧៥០ នាក់។

នាឱកាសនេះ លោក កៅ ថាច បាន ពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ និងពាក្យជូនពរ ដល់ប្អូនៗថ្នាក់ទី១២ ទាំងអស់ ពី សំណាក់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជាមួយគ្នានេះ លោក កៅ ថាច បានធ្វើការណែនាំ ក៏ដូចជាពាក្យដាស់តឿន ដាស់ស្មារតី ដល់ប្អូនៗថ្នាក់ទី១២ អោយមានការប្រុងប្រយ័ត្ន និងត្រៀមអោយបានរៀបរយនូវសម្ភារៈទាំងឡាយ មុនពេលប្រឡង និងពេលប្រឡងត្រូវយកចិត្តទុកដាក់ ផ្ចង់ស្មារតី និងមានសមាធិ ពេលកំពុងប្រឡង។ បន្ថែមលើនេះ លោកបានផ្តល់ក្តីសង្ឃឹមយ៉ាងមុតមាំចំពោះប្អូនៗ សម្រាប់ការតស៊ូព្យាយាម រៀនសូត្រ ក្នុងរយៈពេលកន្លងមកនេះ តាមរយៈកម្មវិធីសាលា និងតាមរយៈកម្មវិធីវគ្គបំប៉នពិសេស ហើយ ប្អូនៗនឹងទទួលបានជោគជ័យសម្រាប់ការប្រឡងបាក់ឌុបនាពេលខាងមុខជាក់ជាមិនខាន៕



Khcct banner

អត្ថបទទាក់ទង