Cctimesw1140xh150cm copy

សម្តេច ហ៊ុន សែន ផ្តល់អាហារូបករណ៍ ២០០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បច្ចេកទេសវិទ្យាឌីជីថល នៅ CADT

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
ការសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល។ ប្រភពរូបភាព CADT

ភ្នំពេញ៖ សម្តេច ហ៊ុន សែន បន្តផ្តល់អាហារូបករណ៍ចំនួន ២០០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកទេសវិទ្យាឌីជីថលនៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដើម្បីជួយជំរុញការអភិវឌ្ឍសេដកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។

យោងតាមការចេញផ្សាយរបស់ បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានបញ្ជាក់ឲ្យដឹងថា សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានបន្តផ្តល់អាហារូបករណ៍ចំនួន ២០០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកទេសវិទ្យាឌីជីថលនៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ក្នុងកម្មវិធីការជ្រើសរើសនិស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ “Techo Digital Talent Scholarship” ដែលផ្តល់ឲកាសដល់យុវជន យុវនារីឆ្នើមដែលមានចំណាប់អារម្មណ៍លើជំនាញបច្ចេកទេសវិទ្យាឌីជីថល។ អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ នឹងផ្តល់ជូននូវជំនាញ ដូចជា៖

បរិញ្ញាបត្រជំនាញទូរគមនាគមន៍ និងបណ្តាញ (Bachelor of Telecommunications & Networking)

- ឯកទេស សនិ្តសុខសាយប័រ (Specialized in Cyber Security) ចំនួន៤០កន្លែង

- ឯកទេស វិស្វកម្មទូរគមនាគមន៍ និងបណ្តាញ

(Specialized in Telecommunications & Network Engineering) ចំនួន៤៥កន្លែង

បរិញ្ញាបត្រជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ (Bachelor of Computer Science)

- ឯកទេស វិស្វកម្មសុសវែរ (Specialized in Software Engineering) ចំនួន៤០កន្លែង

- ឯកទេស វិទ្យាសាស្រ្តទិន្នន័យ (Specialized in Data Science) ចំនួន៣៥កន្លែង

បរិញ្ញាបត្រជំនាញធុរកិច្ចឌីជីថល (Bachelor of Digital Business)

- ឯកទេស ពាណិជ្ជកម្មអេឡិចត្រូនិក (Specialized in e-Commerce) ចំនួន៤០កន្លែង

ការជ្រើសរើសនេះ ត្រូវតែជាសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ដែលមាននិទេ្ទសរួម A B ឫ C ដោយឆ្លងកាត់ការប្រឡងលើវិញ្ញាសា គណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស ដែលការប្រឡងនេះធ្វើឡើងចំនួន ២ដង តាមរយៈប្រព័ន្ធកុំព្យូទ័រ និងការសម្ភាសន៍។ បន្ថែមពីនេះ រាល់សិស្សដែលមានជីវភាពក្រីក្រ រស់នៅដាច់ស្រយាល ជនមានពិការភាព និងសិស្សនារីនឹងត្រូវបានលើកទឹកចិត្ត។

សូមបញ្ជាក់ផងថា និស្សិតជ័យលាភីនឹងទទួលបាននូវ កុំព្យូទ័រយួរដៃ ១គ្រឿង រួមទាំងការរ៉ាប់រងថ្លៃសិក្សា១០០% រហូតដល់ចប់ថ្នាក់បរិញ្ញាបត្រដែលមានតម្លៃស្មើ ១០,០០០ដុល្លារ ព្រមទាំងទទួលបានឲកាសការងារក្នុងក្រសួង ស្ថាប័ន ក្រុមហ៊ុន ឫធនាគារជាដើម។ ការជ្រើសរើសចុះឈ្មោះប្រឡង នឹងចាប់ដំណើរការរហូតដល់ថ្ងៃទី ២២ ខែវិច្ជកា ឆ្នាំ២០២៤៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង