ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានសហការជាមួយក្រុមហ៊ុន Willmar CLV បើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៏ លើជំនាញដុតនំ (ជំនាន់ទី៧) ទៅដល់ប្រជាពលរដ្ឋ។
ក្រសួងទេសចរណ៍បានខិតខំប្រឹងប្រែងជំរុញគុណភាពសេវាកម្ម និងអភិវឌ្ឍសមត្ថភាពដល់បុគ្គលបម្រើការងារក្នុងវិស័យទេសចរណ៏ យុវជន សិស្ស និស្សិត និងប្រជាពលរដ្ឋ ដែលកំពុងចាប់អារម្មណ៏ និងបម្រើការងារ លើជំនាញដុតនំ ក្រោមការសហការជាមួយក្រុមហ៊ុន Willmar CLV ក្នុងការផ្តល់វគ្គបណ្តុះបណ្តាលជំនាញដុតនំ (ជំនាន់ទី៧)។
ដោយក្នុងវគ្គសិក្សាមានរយះពេល២០សប្តាហ៍ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ (រៀងរាល់ថ្ងៃសុក្រ)។ ការចុះឈ្មោះសិក្សា មានដូចជា ការសិក្សាដោយផ្ទាល់ ចំនួន២០នាក់ (សិក្សាពីព្រឹកម៉ោង ៩:០០ ដល់ម៉ោង ១១:០០ រសៀលម៉ោង ១៥:០០ ដល់ម៉ោង ១៧:០០)។ ការសិក្សាតាមអនឡាញ ចំនួន១០០នាក់ (សិក្សាពីម៉ោង ៩:០០ ដល់ម៉ោង ១១:០០ រសៀលម៉ោង ១៥:០០ ដល់ម៉ោង ១៧:០០)។ ដោយសក្ខាកាមត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។
ការបណ្តុះបណ្តាលនេះ មិនត្រឹមតែផ្តល់នូវជំនាញដុតនំប៉ុណ្ណោះទេ តែបានផ្តល់ឲកាសដល់ប្រជាពលរដ្ឋអាចអភិវឌ្ឍអាជីវកម្ម ការងារ ដែលបំរើលើវិស័យទេសចរណ៏ និងជំរុញសេដកិច្ចជាតិ៕