Cctimesw1140xh150cm copy

ក្រុងបាងកកថៃប្រឈមនិងការជន់លិចនាសប្តាហ៍ក្រោយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ទន្លេចៅប្រាយ៉ា / Bangkok Post

បាងកក៖ អាជ្ញាធរនៃក្រុងបាងកកបានព្រមានប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេចៅប្រាយ៉ា ត្រៀមទប់ទល់នឹងទឹកជំនន់នៅសប្តាហ៍ក្រោយដែលទឹកទន្លេចៅប្រាយ៉ាអាចនិងឡើងខ្ពស់ខ្លាំងនិងហៀរចេញពីទន្លេ។ ការអំពាវនាវរបស់អាជ្ញាធរថៃនេះធ្វើឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំជាប់ៗគ្នាជាច្រើនថ្ងៃដែលបណ្តាលឲ្យទឹកទន្លេចៅប្រាយ៉ាមានការកើនឡើងខ្លាំងមិនធ្លាប់មានហើយតំបន់ក្រុងបាងកកជាច្រើនអាចនិងត្រូវជន់លិច។

យោងតាមការចេញផ្សាយរបស់កាសែតថៃ Bangkok Post អាជ្ញាធរបានប្រាប់ប្រជាពលរដ្ឋនៅតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ត្រូវតែផ្លាស់ប្តូរទីកន្លែងស្នាក់នៅជាបណ្តោះអាសន្ន និងរកកន្លែងមានទីទួលខ្ពស់ដោយទឹកជំនន់អាចនិងវាយប្រហារក្រុងបាងកកនាសប្តាហ៍ក្រោយ ហើយកម្ពស់ទឹកទន្លេចៅប្រាយ៉ាអាចនិងឡើងខ្លាំងមិនធ្លាប់មាន ចាប់ពីថ្ងៃទី ១៤-២៣ ខែតុលាខាងមុខនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង