នៅម៉ោង៨:៣០នាទីព្រឹកថ្ងៃទី៦ ខែតុលា សាលាបង្រៀនអប់រំតាមរបៀបចិន(OCC)និងក្រុមហ៊ុនរ៉ូយ៉ាល់ គ្រីអេត ស្មាត ដេខ័ររេសិន ឯ.កបានធ្វើសកម្មភាពចុះសួរសុខទុក្ខនៅមណ្ឌលកុមារកំព្រារួមគ្នា ធ្វើដំណើរទៅទស្សនកិច្ចនៅមណ្ឌលមែកឈើ(Branch Center) ខេត្តកណ្ដាល ដើម្បីសួរសុខទុក្ខកុមារកំព្រាចំនួន១៨៤នាក់។
លោកស្រីZhangនាយិការសាលាបង្រៀនអប់រំតាមរបៀបចិន(OCC)និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាល ២០រូប លោកWang Haoអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់ គ្រីអេត ស្មាត ដេខ័ររេសិន ឯ.ក និងអ្នកស្ម័គ្រចិត្តរបស់ក្រុមហ៊ុនចំនួន១៣នាក់បានចូលរួមក្នុងសកម្មភាពនេះ។
ម៉ោង១០ព្រឹក រថយន្ត១១គ្រឿងរបស់ក្រុមការងារ បានធ្វើដំណើរមកដល់មណ្ឌលមែកឈើ ព្រមនិងចែកជូននូវអំណោយជាច្រើន រួមមានសម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគជាដើម។ អំណោយទាំងនេះផ្ទុកនូវទឹកចិត្តសប្បុរសធម៌ ធ្វើឱ្យកុមារកំព្រាទាំងអស់បញ្ចេញនូវស្នាមញញឹមដ៏ស្រស់ស្អាត។ឮ
ក្រុមការងារបានចូលទស្សនកិច្ច និងសំណេះសំណាលយ៉ាងស្និតស្នាលជាមួយកុមារាកុមារីក្នុងមណ្ឌល កុមារទាំងអស់បានជួយលើកសម្ភារៈដោយខ្លួនឯងប្រកបដោយភាពក្លាហាន។
បន្ទាប់មក ពួកគេបានសម្ដែងនូវរបាំជូនពរ ដើម្បីបង្ហាញពីការថ្លែងអំណរគុណដល់ក្រុមការងារ។ សាលាបង្រៀនអប់រំតាមរបៀបចិន(OCC)ក៏បានច្រៀងនិងសម្ដែងបទចំរៀងជាច្រើនបទដោយទទួលបានស្នូរទះដៃសាទរឥតឈប់។
តាមរយៈសកម្មភាពសួរសុខទុក្ខលើកនេះ មិនត្រឹមតែនាំមកនូវជំនួយឧបត្ថម្ភសម្ភារៈដល់កុមារនៅមណ្ឌលមែកឈើតែប៉ុណ្ណោះទេ ក៏បានផ្ដល់ជាកម្លាំងចិត្តខាងស្មារតីដល់ពួកគេផងដែរ ដើម្បីឱ្យកុមារកំព្រាទាំងអស់ទទួលបាននូវភាពកក់ក្ដៅពីសង្គម។
សកម្មភាពសួរសុខទុក្ខមានរយៈពេលខ្លី តែក៏វែងដែរ សកម្មភាពគង់តែបញ្ចប់ តែទឹកចិត្តសប្បុរសធម៌ និងក្ដីសង្ឃឹមគ្មានទីបញ្ចប់ឡើយ។
យើងសូមអំពាវនាវឱ្យសប្បុរជនទាំងឡាយយកចិត្តទុកដាក់លើក្រុមកុមារកំព្រានៅកម្ពុជា ប្រើទឹកចិត្តសប្បុរសធម៌និងសកម្មភាពជាក់ស្ដែងកសាងនូវអនាគតដ៏បវររុងរឿងដល់ពួកគេ។
ប្រសិនបើលោកអ្នកចង់ចូលរួមផ្ដល់នូវសេចក្ដីស្រលាញ់មួយចំណែកដែរនោះ ក៏អាចយកនូវសម្លៀកបំពាក់ សម្ភារៈក្មេងលេង សៀវភៅជាដើមដែលឈប់ប្រើក្នុងផ្ទះ បញ្ជូនមកសាលាបង្រៀនអប់រំតាមរបៀបចិន(OCC) ឬក្រុមហ៊ុនរ៉ូយ៉ាល់ គ្រីអេត ស្មាត ដេខ័ររេសិន ឯ.ក យើងនឹងធ្វើការរៀបចំ វេចខ្ជប់ រួចយកទៅជូនដល់មណ្ឌលកុមារកំព្រា ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់សប្បុរសជនក្នុងសង្គម។
ROYAL CREATE SMART DECORATION CO.,LTD