Cctimesw1140xh150cm copy

ប្រតិភូយុវជនកម្ពុជា ០២រូប បានចូលរួមកម្មវិធីកិច្ចសន្ទនាយុវជនអាស៊ានលើកទី៣ ឆ្នាំ២០២៤

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
កិច្ចសន្ទនាយុវជនអាស៊ានលើកទី៣ ឆ្នាំ២០២៤។​ រូបភាពពី ក្រសួងអប់រំយុវជន និងកីឡា

ឡាវ៖ យុវជនកម្ពុជា ០២រូប មានវត្តមានក្នុងកិច្ចសន្ទនាយុវជនអាស៊ានលើកទី៣ ឆ្នាំ២០២៤ ដែលមានរយះពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ដោយប្រព្រឹត្តទៅនៅខេត្តហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រោមប្រធានបទ “ការលើកកម្ពស់ការគាំទ្រដ៏ទូលំទូលាយ និងភាពធន់សម្រាប់ការអភិវឌ្ឍយុវជនអាស៊ានប្រកបដោយនិរន្តរភាព” "Enhancing comprehensive and resilient supports for sustainable ASEAN youth development"ដោយរួមបញ្ជូលជាមួយកិច្ចពិភាក្សាយុវជនក្នុងអាស៊ាន ដើម្បីរៀបចំសេចក្តីថ្លែងការណ៍របស់យុវជន។

យោងទៅតាម ក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ឲដឹងថា ប្រតិភូយុវជនកម្ពុជា ០២រូប បានចូលរួមកម្មវិធីកិច្ចសន្ទនាយុវជនអាស៊ានលើកទី៣ ឆ្នាំ២០២៤ ដែលរៀបចំដោយសហព័ន្ធយុវជនប្រជាមានិតឡាវ សហការជាមួយអង្គការ UNFPA និង អង្គការ UNICEF នៃប្រទេសឡាវ។ កម្មវិធីនេះ បានប្រមូលផ្តុំនូវមន្រ្តីជាន់ខ្ពស់ ៣៣រូប និងតំណាងប្រតិភូយុវជនមកពីបណ្តាប្រទេសនៅក្នុងអាស៊ាន រួមទាំងប្រទេសទីម័រខាងកើតផងដែរ។ កិច្ចពិភាក្សានេះបានផ្តោតទៅលើប្រធានបទ “ការលើកកម្ពស់ការគាំទ្រដ៏ទូលំទូលាយ និងភាពធន់សម្រាប់ការអភិវឌ្ឍយុវជនអាស៊ានប្រកបដោយនិរន្តរភាព” "Enhancing comprehensive and resilient supports for sustainable ASEAN youth development"។ ការពិភាក្សាបានសិក្សាលើចំណុចមួយចំនួនដូចជា៖

១, សុខភាព និងសុខុមាលភាពសង្គមរបស់យុវជនអាស៊ាន

២, ការអប់រំ និងបណ្តុះបណ្តាល

៣, ឱកាសការងាររបស់យុជន (ជំនាញឌីជីថល) ជម្រុញសហគ្រិនភាព និងការកសាងបណ្តាញ

៤, ជម្រុញ និងពង្រឹងការចូលរួមរបស់យុវជន

៥, ប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាប័ន្ន

៦, ការគ្រប់គ្រង និងការចូលរួមរបស់ភាគីពាក់ព័ន្ធ

កិច្ចសន្ទនា ០៣ថ្ងៃនេះ តំណាងយុវជនអាស៊ានក៏បានចូលរួមពិភាក្សាទៅលើ ជំនាញឌីជីថល សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងការពង្រឹងសេដ្ឋកិច្ចផងដែរ។

សូមបញ្ចាក់ផងថា កម្ពុជាធ្លាប់បានរៀបចំកម្មវិធីកិច្ចសន្ទនាយុវជនអាស៊ានលើកទី១ ឆ្នាំ២០២២ ដែលរៀបចំដោយក្រសួងអប់រំយុវជន និងកីឡា សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្រោមប្រធានបទ "យុវជនក្នុងយុគសម័យ IR 4.0៖ ឱកាស និងបញ្ហាប្រឈមក្នុងការស្តារឡើងវិញក្រោយជំងឺរាតត្បាត" “Youth in the Era of IR 4.0: Opportunities and Challenges in Post-Pandemic Recovery” ដែលប្រព្រឹត្តទៅកាលថ្ងៃទី ២៥ ដល់ថ្ងៃ ២៦ ខែ កក្កដា ឆ្នាំ២០២២ នៅខេត្តសៀមរាប ដែលមានអ្នកចូលរួមប្រមាណ ២០០នាក់ រួមមាន ប្រតិភូយុវជនអាស៊ាន មន្រ្តីនៃរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ មន្រ្តីជាន់ខ្ពស់ អង្គការមិនមែនរដ្ឋាភិបាល-សង្គមស៊ីវិល វិទ្យាស្ថានស្រាវជ្រាវ សហគ្រិន វិស័យឯកជន និងដៃគូពាក់ព័ន្ធ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង